BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៣៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៥៥ករណី ខណៈអ្នកជំងឺ ៦៥៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥៦,១២២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៧៧៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤៨,០៤០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៣,៤៩៥ករណី៕