ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីម្នាក់គ្មានសាច់ញាតិ សម្រាលកូននៅតាមផ្លូវលើម៉ូតូកង់បីក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ស្ត្រីម្នាក់ឈឺពោះសម្រាលបានកូនស្រីម្នាក់នៅលើម៉ូតូកង់បីតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងអំឡុងដឹកជញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

ការសម្រាលកូនរបស់ស្រ្តីម្នាក់នោះបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយពលរដ្ឋមានក្តីអាណិតអាសូរជាពន់ពេក ដោយសារតែស្ត្រីរូបនោះមិនត្រឹមតែសម្រាលកូនតែម្នាក់ឯងនៅលើម៉ូតូកង់បីនោះទេ ប៉ុន្តែស្រ្តីរូបនោះគ្មានសាច់ញាតិនៅក្បែរឡើយ ហើយថែមទាំងប្តីរបស់នាងបានរត់ចោលនាងតាំងពីនាងមានផ្ទៃពោះចំនួន៣ខែមកម្ល៉េះ។ ជាមួយគ្នានេះស្រី្តរូបនោះក៏គ្មានថវិកាគ្រប់គ្រាន់សម្រាប់សម្រាលកូនឡើយ។

ស្រ្តីរូបនោះបច្ចុប្បន្នស្នាក់នៅតែម្នាក់ឯងក្នុងផ្ទះជួលមួយកន្លែងដែលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កាលពីព្រឹកម៉ោង៨ ថ្ងៃទី២៨ ខែវិច្ឆិកា ស្ត្រីរូបនោះបានឈឺពោះឆ្លងទន្លេ ក៏មានអ្នកជិតខាងម្នាក់បានហៅម៉ូតូកង់បីដឹកនាងទៅសម្រាលកូននៅមណ្ឌលសុខភាពស្ទឹងមានជ័យ លុះទៅដល់ទីតាំង ពេទ្យអត់ទទួលដោយសារពេទ្យជាប់រវល់ចុះទៅចាក់វាក់សាំង ហើយពេទ្យក៏បានឱ្យម៉ូតូកង់បីដឹកនាងទៅសម្រាលកូននៅមន្ទីរពេទ្យផ្សេង រួចម៉ូតូកង់បីក៏បន្តដឹកនាងមកកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ប៉ុន្តែមិនទាន់ដឹកទៅដល់ផង នាងក៏ស្រាប់តែសម្រាលកូនលើម៉ូតូកង់បីតែម្តង។

ក្រោយពីសម្រាលកូនរួច ក្រុមគ្រូពេទ្យបានដឹកជញ្ជូននាងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក