ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ទុះបាតុកម្មកាន់តែធំនៅចិនប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ

ចិន៖ មនុស្សចាប់ផ្ដើមចេញបាតុកម្មតវ៉ាជាបន្តបន្ទាប់នៅ សៀងហៃ វ៉ូហាន ឆាំងដូ ប៉េកាំង និងតំបន់មួយចំនួនទៀតនៃប្រទេសចិន ប្រឆាំងនឹងការរឹតបន្ដឹងវិធានការកូវីដ-១៩ របស់ប្រទេសនេះ។ នេះជារលកនៃការមិនស្តាប់បង្គាប់ស៊ីវិលដែលធ្លាប់មានពីមុនមកនៅក្នុងប្រទេសចិនដីគោកចាប់តាំងពីប្រធានាធិបតី Xi Jinping ឡើងកាន់អំណាចកាលពីមួយទសវត្សរ៍មុន។

មនុស្សជាច្រើនបានខកចិត្តចំពោះគោលនយោបាយសូន្យកូវីដ ដែលចុះហត្ថលេខាដោយលោក ស៊ី កាលពីជិត៣ឆ្នាំមុន។

អ្នកតវ៉ាម្នាក់នៅសៀងហៃឈ្មោះ Shaun Xiao បានស្រែកនឹងត្រូវបានសារព័ត៌មាន Reuter ដកស្រង់មកថា៖ «ខ្ញុំនៅទីនេះព្រោះខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនស្រឡាញ់រដ្ឋាភិបាលរបស់ខ្ញុំ ... ខ្ញុំចង់អាចចេញទៅក្រៅដោយសេរី ប៉ុន្តែខ្ញុំមិនអាច»។

ក្រុមនិស្សិតនៅតាមវិទ្យាល័យជាច្រើនក៏ចាប់ផ្ដើមតវ៉ាដូចគ្នាផងដែរ ខណៈមនុស្សចាប់ផ្ដើមដើរតាមផ្លូវនៅទីក្រុង វ៉ូហាន និងឆាំងដុង ខណៈនៅរដ្ឋធានីប៉េកាំងឯណោះវិញក៏មានមនុស្សប្រមាណ១ពាន់នាក់ប្រមូលផ្ដុំតវ៉ាផងដែរខណៈពេលថា «សេរីភាព» គឺជាអ្វីដែលគេទាមទារ។

សារព័ត៌មាន Reuter បានដកស្រង់ក្រុមអ្នកតវ៉ាមកថា៖ «យើងមិនចង់បានរបាំងមុខ យើងចង់បានសេរីភាព។ យើងមិនចង់បានការធ្វើតេស្តកូវីដ-១៩ យើងចង់បានសេរីភាព»

នេះគឺជាបាតុកម្មដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសចិនបន្ទាប់ពីបាតុកម្មនៅទីលានធៀនអាមិននៅប្រទេសចិនក្នុងឆ្នាំ១៩៨៩។

ប្រទេសចិនបានជាប់គាំងជាមួយនឹងគោលនយោបាយសូន្យកូវីដ របស់លោកប្រធានាធិបតី ស៊ី ជិនពីង បើទោះបីជាពិភពលោកជាច្រើនបានដកការរឹតបន្តឹងភាគច្រើនក៏ដោយ ហើយបើទោះបីមានគោលនយោបាយនេះក្ដីក៏ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសចិនបានឈានដល់កម្រិតខ្ពស់ដដែល ជាមួយនឹងការឆ្លងថ្មីជិត៤ម៉ឺនករណី កាលពីថ្ងៃសៅរ៍ ដែលជំរុញឱ្យមានការបិទបន្ថែមទៀតនៅក្នុងទីក្រុងនានាទូទាំងប្រទេស៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក