វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កសិករនៅខេត្តបន្ទាយមានជ័យមួយចំនួនបង្ហាញពីក្តីរីករាយចំពោះតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុនៗ

បន្ទាយមានជ័យ៖ ប្រជាកសិករនៅក្នុងស្រុកស្វាយចេកក៏ដូចជាខេត្តបន្ទាយមានជ័យមួយចំនួន បានបង្ហាញអំពីក្ដីរីករាយ ក្រោយពេលដែលតម្លៃហាងឆេងស្រូវនៅឆ្នាំ២០២២នេះ មានតម្លៃខ្ពស់ជាងបណ្តាឆ្នាំមុនៗ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរខេត្តបានចុះសម្របសម្រួលជាមួយឈ្មួញដែលបានចុះទិញស្រូវបងប្អូនប្រជាកសិករ បើទោះបីទន្និផលស្រូវនៅឆ្នាំនេះមិនសូវទទួលបានផលដូចឆ្នាំមុនក៏ដោយ។

ប្រជាកសិករនៅស្រុកស្វាយចេកបានលើកឡើងថា ការអន្តរាគមន៍ពីរដ្ឋាភិបាលជួយពលរដ្ឋបានធ្វើឱ្យតម្លៃស្រូវបច្ចុប្បន្នមានតម្លៃថ្លៃ និងអាចទទួលយកបាន។

ពួកគេលើកឡើងស្រដៀងគ្នាថា៖ «កាលពីប្រមូលផលដំបូង ឈ្មួញបានបញ្ចុះតម្លៃតាមតែអំពើចិត្ត ក្នុងមួយគីឡូក្រាមជាង៧បាត (ប្រាក់ថៃ) (ក្រោម៨០០រៀល) ដែលធ្វើឱ្យខាតមិនរួចថ្លៃដើម ថ្លៃភ្ជួរាស់ ណាមួយជីមានតម្លៃថ្លៃ តែតម្លៃស្រូវមានការធ្លាក់ចុះ។ ក្រោយពីមានការសម្របសម្រួលពីសំណាក់អាជ្ញាធរ ឃើញថាតម្លៃស្រូវដែលឈ្មួញចុះប្រមូលទិញពីកសិករ មានតម្លៃខ្ពស់ ទៅតាមប្រភេទស្រូវល្អលេខ១ និងលេខ២ បើទោះបីឆ្នាំនេះទន្និផលស្រូវមិនសូវទទួលផលច្រើនក៏ដោយ តែតម្លៃអាចទទួលយកបាន»។

កសិករបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាស្រូវជូនបងប្អូនកសិករ ជាពិសេសជួយទាក់ទងឈ្មួញដើម្បីជួយទិញស្រូវរបស់កសិករ ឱ្យបានរាល់ឆ្នាំផងដែរ។

ដោយឡែកឈ្មួញ ដែលបានប្រមូលទិញស្រូវពីកសិករ នៅស្រុកស្រុកស្វាយចេក បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នតម្លៃហាងឆេងស្រូវ តម្លៃក្នុងមួយគីឡូក្រាមចន្លោះពីជាង៩០០រៀល ទៅជាង១ពាន់រៀល) ទៅតាមប្រភេទស្រូវដែលល្អ (ស្រូវលេខ១) និងស្រូវមិនសូវល្អ (ប្រភេទលេខ២)។

កាលពីពាក់កណ្តាលខែវិច្ឆិកាក្រោយពីប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង លោកឧកញ៉ា ភូ ពុយ បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពតម្លៃស្រូវជូនប្រជាកសិករនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយបានកំណត់នូវថ្លៃធានាទិញអប្បបរមាសម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ ត្រឹម៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក