ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរងរាជធានីភ្នំពេញ ចំនួន ២រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានៈស្មើនឹងរដ្ឋលេខាធិការ

ភ្នំពេញ៖ លោកអភិបាលរងរាជធានីភ្នំពេញ ចំនួន ២រូប គឺលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ត្រូវបានព្រះមហាក្សត្រដំឡើងឋានៈស្មើនឹងរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលបានឡាយព្រះហត្ថលេខានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តែទើបតែចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

គូសបញ្ជាក់ថា លោក កើត ឆែ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់អណតិ្តទី២។ មុនលោកក្លាយជាអភិបាលរងរាជធានីភ្នំពេញ កាលពីមុនលោកជាអតីតអភិបាលរងខេត្តពោធិ៍សាត់។

សម្រាប់លោក មាន ចាន់យ៉ាដា កាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៦។ បច្ចុប្បន្ន លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងរាជធានីភ្នំពេញចំនួន ១០រូបទៀត ក្នុងនោះមាន លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, លោក នួន ផារ័ត្ន, លោក ឃ្លាំង ហួត លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និងលោក អ៊ីមរ៉ន ហាស្សាន់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក