ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក អាន់វ៉ា បដិសេធប្រើប្រាស់រថយន្តដែលរៀបចំដោយរដ្ឋដោយថាមិនចង់ធ្វើខ្លួនជាបន្ទុករបស់រដ្ឋ

គូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បានបដិសេធការប្រើប្រាស់រថយន្តរបស់រដ្ឋាភិបាលដែលរៀបចំជូននាយករដ្ឋមន្ត្រី ដោយថាលោកមិនចង់ឱ្យមានការចំណាយពីរដ្ឋដើម្បីរូបលោកនោះទេ។

លោក អានវ៉ា បានសរសេរនៅលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថា៖ «ខ្ញុំចង់ជម្រាបជូនថាកាលពីម្សិលមិញខ្ញុំបានបដិសេធប្រើប្រាស់រថយន្ត Mercedes S600 ដែលបានទិញនិងរៀបចំដោយការិយាល័យនាយករដ្ឋមន្ត្រីមុនពេលខ្ញុំចូលធ្វើការ។ ការផ្លាស់ប្ដូរនេះដោយខ្ញុំមិនចង់ឱ្យមានការចំណាយថ្មីណាមួយធ្វើសម្រាប់ខ្ញុំ»។

លោកបានបញ្ជាក់ថាលោកនឹងប្រើប្រាស់យានជំនិះណាមួយរបស់លោកសម្រាប់ការងារប្រចាំថ្ងៃ។

លោក អានវ៉ា អ៊ីប្រាហ៊ឹម គឺជាប្រធានគណបក្ស Pakatan Harapan (PH) បានក្លាយជានាយករដ្ឋមន្ត្រីទី១០ នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីគូឡាឡាំពួរ លោក អានវ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា លោកនឹងកាត់បន្ថយចំនួនគណៈរដ្ឋមន្ត្រី ខណៈសមាជិកខុទ្ធកាល័យលោកក៏ត្រូវបានស្នើឱ្យកាត់បន្ថយប្រាក់ខែផងដែរ។ លោកបានប្រាប់អ្នកកាសែតថា បញ្ហាដែលត្រូវដោះស្រាយនាពេលបច្ចប្បន្ននេះគឺការកើនឡើងតម្លៃនៃការរស់នៅរបស់ប្រជាជនម៉ាឡេស៊ី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក