ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ម៉ម ប៊ុនហេង ជំរុញឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ពង្រឹងសេវាដឹកជញ្ជូនសពដោយគ្រោះថ្នាក់ចរាចរណ៍ ឬស្លាប់ក្នុងពេទ្យទៅលំនៅឋានសពដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជំរុញឱ្យអភិបាលរាជធានី-ខេត្ត ណែនាំឱ្យមន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសពឡើយ។

ក្នុងលិខិតដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជម្រាបជូនអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា កន្លងមកក្រសួងធ្លាប់បានណែនាំរួចមកហើយ ដោយមិនតម្រូវឱ្យខាងមន្ទីរពេទ្យគិតថ្លៃសេវាដឹកអ្នករងរបួសធ្ងន់ធ្ងរ អ្នកស្លាប់ក្នុងមន្ទីរពេទ្យ ឬស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅឋាននៃគ្រួសារនៃសពឡើយ។

បើតាមលោក ម៉ម ប៊ុនហេង ក្រោយពីទទួលបានការណែនាំកន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នាពង្រឹង សេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

សូមរំលឹកថា កាលពីឆ្នាំ២០១៦ ក្រសួងសុខាភិបាលបានប្រកាសថា មន្ទីរពេទ្យរដ្ឋលែងយកកម្រៃពីពលរដ្ឋរាល់ការដឹកសពរបស់ជនរងគ្រោះក្នុងករណីផ្សេងៗ ដោយរដ្ឋនឹងបង់ថ្លៃជំនួសវិញដើម្បីសម្រួលបន្ទុករបស់ពលរដ្ឋ និងដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក