ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

មេដឹកនាំបក្សប្រជាធិបតេយ្យមូលដ្ឋានសុំចុះចូលជាមួយបក្សប្រជាជន

ភ្នំពេញ៖ ប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

ការចុះចូលនេះដោយលោកលើកហេតុផលគាំទ្រដលើគោលនយោបាយកសិកម្មរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងលិខិតជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា លោក យ៉ង សាំងកុមារ បានលើកឡើងថា៖ «ដោយឃើញនូវគោលនយោបាយរបស់សម្ដេចតេជោលើវិស័យកសិកម្ម ដែលសម្ដេចទើប បានប្រកាសថ្មីៗ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការណ៍ ជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើម ផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិងជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញ នូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញ ឆន្ទៈ និង បទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក»។

លោកសង្ឃឹមថាក្រោយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងមានឱកាសដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើក ស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

លោកបានបញ្ចាក់ថា៖ «ខ្ញុំបាទស្នើសុំចាប់ផ្តើមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ឆ្នាំ២០២២ តទៅ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក