ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ប្រកាសស្វែងរកឯកសារចាស់ៗរបស់លោកក្នុងពេលសិក្សាថ្នាក់បឋមដល់វិទ្យាល័យ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកាសរកឯកសារចាស់ៗដែលលោកបានរៀនពីថ្នាក់បឋមដល់វិទ្យាល័យ ដើម្បីរម្លឹកនូវអនុស្សាវរីយ៍ចាស់ៗដែលបានឆ្លងកាត់។

លោក ហ៊ុន ម៉ាណែត បានបង្ហោះនៅលើ facebook របស់លោកនៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ ដោយភ្ជាប់ជាមួយនឹងឯកសារចាស់ៗជាច្រើនសន្លឹកដែលបញ្ជាក់ពីការសិក្សារបស់លោកនិងលិខិតសរសើរផងដែរ។

លោកថា ឯកសារទាំងនេះត្រូវបានសហការីលោករក្សាទុកនិងទើបតែផ្ញើជូន។

លោកសរសេរថា៖ «ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ:grinning: ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ:grinning:»។

លោកថា៖ «ឯកសារដែលនៅសេសសល់មួយចំនួនតូចនេះបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយលោកទើបទទួលបាន»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក