ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តប៉ៃលិនចុះផ្អាកទីតាំងស្តង់ពោត និងដំឡូងមីចំនួន៩ ក្រោយរកឃើញថាស៊ីភ្នែកជញ្ជីង

ប៉ៃលិន៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរខេត្តប៉ៃលិនបានចុះផ្អាកទីតាំងស្តង់ពោត និងដំឡូងមីចំនួន ៩កន្លែងដែលទទួលទិញកសិផល ពោតក្រោម និងដំឡូងរបស់ប្រជាកសិករ ក្រោយរកឃើញថាជញ្ជីងថ្លឹងមិនប្រក្រតី ក្នុងសង្កាត់ប៉ៃលិន សង្កាត់អូរតាវ៉ៅ និងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អាជ្ញាធរបានរកឃើញថា និងចុះផ្អាកទីតាំងស្តង់ពោត និងដំឡូងមីចំនួន៩ ដែលមានភាពមិនប្រក្រតីនៃជញ្ជីងថ្លឹងកសិផល ក្នុងនោះនៅសង្កាត់ប៉ៃលិន មានចំនួន ៥ស្តង់ នៅសង្កាត់អូរតាវ៉ៅ មានចំនួន ៣ស្តង់ និងនៅសង្កាត់បយ៉ាខា មានចំនួន ១ស្តង់។

នៅថ្ងៃទី២៤ ខែវិច្ឆិកា អាជ្ញាធរបានចុះរៀបចំបច្ចេកទេសជញ្ជីងថ្លឹងតាមសៃឡូឡើងវិញ ដើម្បីធានាភាពសុក្រឹតសម្រាប់ទទួលទិញកសិផលរបស់ប្រជាពលរដ្ឋ។

អាជ្ញាធរខេត្ត បានណែនាំឱ្យម្ចាស់ស្តង់នីមួយៗ ផ្អាកដំណើរការមួយរយ:ពេលសិន រង់ចាំរហូតដល់ក្រសួងចុះទៅពិនិត្យមើលជញ្ជីង និងរៀបចំកែតម្រូវឱ្យមានសុក្រិតភាពឡើងវិញ ទើបអនុញ្ញាតឱ្យដំណើរការតាមធម្មតាឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក