ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរងខេត្តព្រះសីហនុ ស្នើឱ្យក្រុមហ៊ុនអឺរ៉ុបវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ លោក ឯម ភាព បានស្នើឱ្យក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស វិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង និងស្នើឱ្យមានអ្នកវិនិយោគិនអឺរ៉ុបមកវិនិយោគនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្តបានស្នើដល់ក្រុមហ៊ុនអឺរ៉ុបក្នុងឱកាសដែលអ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស លោក Martin Ladner បានមកធ្វើបទបង្ហាញ ស្តីពីគម្រោងសម្បទាលើកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ។

លោក ឯម ភាព បានជម្រាបជូនអ្នកគ្រប់គ្រងក្រុមហ៊ុន ស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុ ដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុមហ៊ុន គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។

លោកបន្តថា នៅខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។

បើតាមលោក ឯម ភាព ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានគូសបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនវិនិយោគបរទេសទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើការរៀបចំសកម្មភាពកម្សាន្ត មានទោងយោល ខ្សែរ៉ក និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំនៅខេត្តព្រះសីហនុ។

លោកបានបន្តថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេនៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ក្រុមហ៊ុនមានទស្សនវិស័យធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ក ដែលមានការពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូនផងដែរ។

លោកបន្ថែមថា ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉កនៅលើប្រទេសចំនួន៥០ ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉កដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក