ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទិវានៃការគ្របដណ្ដប់សុខភាពជាសកលឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន ជូនពរពលរដ្ឋទទួលបាននូវសុខភាពល្អ

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter របស់លោកស្រីនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានជូនពរដល់ពលរដ្ឋទាំងអស់ប្រកបទៅដោយភាពរុងរឿងចម្រុងចម្រើន មានសុខភាពល្អ និងមានសុខសុវត្ថិភាព មានភាពឆ្លាតវៃក្នុងការប្រកបការងារផ្សេងៗ។

មិនមែនជារឿងចៃដន្យទេដែលលោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលជូនពរបែបនេះ។ ការលើកឡើងនេះគឺក្នុងឱកាសនៃទិវានៃការគ្របដណ្ដប់សុខភាពជាសកលឆ្នាំ២០២២ ដែលនឹងខិតចូលមកដល់នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២២ខាងមុខ។

ក្រៅពីបានជូនពរលោកស្រីបានសរសេរក្នុង Twitter លោកស្រីដោយជំរុញដល់ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍នូវការការពារការចម្លងវីរុសកូវីដ-១៩ នានាឱ្យបានខ្ជាប់ខ្ជួន រួមទាំងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូសផងដែរ។

លោកស្រីបន្ថែមថា៖ «ដើម្បីសម្រេចបាននិរន្តភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងចូលរួមចំណែកអនុវត្តស្របតាមពាក្យស្លោក “រួមគ្នា យើងអាចបញ្ឈប់ការចម្លងវីរុសកូវីដ-១៩” និងទទួលបានភាពរីករាយនាពេលអនាគត»។

លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងថាភាពសុខដុមរមនា សុខភាពល្អ និងភាពរីកចម្រើនរបស់ពលរដ្ឋបច្ចុប្បន្នគឺមិនអាចខ្វះទេនូវសន្ដិភាពដែលបានធានាការពាររាល់រឿងទាំងអស់នេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក