ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍កីឡាជាតិ ជី ដេវីត ចូលរួមច្រៀងបើក ខណៈ វណ្ណដា ច្រៀងបិទ

ភ្នំពេញ៖ តារារ៉េប វណ្ណដា នឹងច្រៀងបទ Time To Rise ក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមគម្រោងកម្មវិធីបិទកីឡាជាតិលើកទី៣ លោក វណ្ណដា នៃផលិតកម្មបារមី និងបង្ហាញទស្សនីយភាពចម្រៀង Time To Rise បន្ទាប់ពីលោកស្រី ឱក សុគន្ធ កញ្ញាច្រៀងបទ ក្រោកឈរ មុននឹងកម្មវិធីកីឡាជាតិត្រូវបិទបញ្ចប់ដោយការពន្លត់ភ្លើងគប់ និងអុជកាំជ្រួច។

អ្វីដែលជាការចាប់អារម្មណ៍នោះគឺកម្មវិធីកីឡាជាតិបានអញ្ជើញលោក វណ្ណដា និងលោក ជី ដេវីត មកច្រៀងក្នុងកម្មវិធីដូចគ្នាដោយគ្រាន់តែលោក ជី ដេវីត ច្រៀងក្នុងពិធីបើក ខណៈលោក វណ្ណដា ជាអ្នកបិទ។

កម្មវិធីនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍កីឡាជាតិត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានរៀបចំវិញ នៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។

កីឡា ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះ ហើយក៏មានកីឡា ៧ប្រភេទសម្រាប់ការការប្រកួតកីឡាជនពិការត្រូវបានក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់បញ្ជូលសម្រាប់ការប្រកួតនាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក