ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

១ថ្ងៃក្រោយចូលកាន់តំណែងលោក អានវ៉ា ប្រកាសកាត់បន្ថយចំនួនគណៈរដ្ឋមន្ត្រី និងដោះស្រាយការចំណាយរបស់ពលរដ្ឋ

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីថ្មីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាត់បន្ថយចំនួនគណៈរដ្ឋមន្ត្រី ហើយសមាជិកខុទ្ទកាល័យរបស់លោកត្រូវតែកាត់បន្ថយប្រាក់ខែ ខណៈបញ្ហាបន្ទាន់ក្នុងការដោះស្រាយនោះគឺបញ្ហាកើនឡើងការចំណាយរបស់ពលរដ្ឋ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីគូឡាឡាំពួរ លោក អានវ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា គណបក្សថ្មីមួយទៀតគឺ (GRS) បានចូលរួមជាមួយរដ្ឋាភិបាលលោកដែលធ្វើឱ្យរដ្ឋាភិបាលលោកមានសំឡេងច្រើនជាងពីរភាគបីនៅសភាជាន់ទាប។

ការនេះនឹងធ្វើឱ្យលោក អានវ៉ា អាចបង្កើតរដ្ឋាភិបាលបានយ៉ាងងាយស្រួល តែទោះជាយ៉ាងណាលោកបញ្ជាក់ថា លោកនឹងកាត់បន្ថយចំនួនគណៈរដ្ឋមន្ត្រី ខណៈសមាជិកខុទ្ធកាល័យលោកត្រូវបានស្នើឱ្យស្របតាមសំណើរលោកក្នុងការកាត់បន្ថយប្រាក់ខែ។ ទោះជាយ៉ាងណាលោកមិនប្រកាសក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនៅឡើយទេ។

លោកបានប្រាប់អ្នកកាសែតថា បញ្ហាដែលត្រូវដោះស្រាយនាពេលបច្ចប្បន្ននេះគឺការកើនឡើងតម្លៃនៃការរស់នៅ។

លោកថា៖ «ខ្ញុំទទូចថា អាទិភាពគួរតែស្ថិតនៅលើតម្លៃនៃការរស់នៅ ដែលជាតម្លៃរបស់របរដែលគំរាមកំហែង និងបន្ទុកជីវិតរបស់មនុស្ស។ ដូច្នេះខ្ញុំបានស្នើឲ្យមានការពិភាក្សាលម្អិតបន្ថែមទៀត និងចាត់វិធានការជាបន្ទាន់ដើម្បីសម្រាលបន្ទុកនេះ»។

លោកនឹងបើកកិច្ចប្រជុំពិសេសជាមួយស្ថាប័នពាក់ព័ន្ធនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។

គួរឱ្យដឹងផងដែរថា ប្រធានគណបក្ស Pakatan Harapan (PH) លោក Anwar Ibrahim បានក្លាយជានាយករដ្ឋមន្ត្រីទី១០ នៃប្រទេសម៉ាឡេស៊ីហើយបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ កាលពីឆ្នាំ២០១៨ លោក Anwar Ibrahim បឹះនឹងបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីទៅហើយតាមរយៈការសន្យារបស់លោក មហាធៀ ដែលត្រូវបានឡើងកាន់អំណាចពេលនោះ។ ទោះជាយ៉ាងណាក្រោយពីបានអំណាចឡើងវិញលោក មហាធៀ បានក្បត់ពាក្យសន្យា ហើយងាកទៅគប់គិតជាមួយក្រុមសត្រូវរបស់លោកអាន់វ៉ាទៅវិញដែលធ្វើឱ្យលោក អាន់វ៉ា ត្រូវរង់ចាំរយៈពេល ៤ឆ្នាំដើម្បីចូលរួមឈរឈ្មោះបោះឆ្នោតសារជាថ្មី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក