សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អ្នកដំណើរម្នាក់ត្រូវខកជើងយន្តហោះដោយសារឆ្មារលួចចូលទៅពួនក្នុងវ៉ាលិស

សហរដ្ឋអាមេរិក៖ អ្នកដំណើរម្នាក់ត្រូវបានរដ្ឋបាលសន្ដិសុខដឹកជញ្ជូនហៅកាត់ថា TSA នៅក្នុងព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅទីក្រុងញ៉ូវយ៉ក ហៅទៅសួរនាំបន្ទាប់ពីរកឃើញសត្វឆ្មារចូលទៅពួនក្នុងវ៉ាលីរបស់គាត់ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២២ ខែវិច្ឆិកា។

មន្ត្រីនាំពាក្យរដ្ឋបាលសន្ដិសុខដឹកជញ្ជូនអាមេរិក កញ្ញា Lisa Farbstein បានលើកឡើងក្នុង Twitter របស់កញ្ញាថា មន្ត្រី TSA មានការភ្ញាក់ផ្អើលពេលដែលវ៉ាលីរបស់អ្នកដំណើរម្នាក់ត្រូវបានដាក់ចូលក្នុងម៉ាស៊ីនស្កេនឃើញថាមានសត្វឆ្មារនៅក្នុងនោះ។

កញ្ញាបញ្ជាក់ថា៖ «អ្នកធ្វើដំណើរបាននិយាយថា ឆ្មារនេះជារបស់អ្នកផ្សេង។ ទោះជាយ៉ាងណា ឆ្មារចេញពីកាបូបហើយក៏បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។

ឆ្មារមានសុវត្ថិភាពហើយ តែអ្នកដំណើរដែលជាម្ចាស់វ៉ាលិសត្រូវបានអាជ្ញាធរហៅទៅសួរនាំដែលធ្វើឱ្យគាត់បានខកជើងយន្តហោះ និងត្រូវរង់ចាំចេញដំណើរនៅថ្ងៃបន្ទាប់នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

អ្នកស្រី Alix ដែលជាម្ចាស់ឆ្មារសម្បុរលឿងនេះ បានឱ្យសារព័ត៌មាន New York Post ដឹងថា ឆ្មារមានឈ្មោះថាអាSmells និងបានបាត់ខ្លួនពេលដែលគាត់ចេញទៅធ្វើការ ទោះជាយ៉ាងណានាងមិនដឹងថា ឆ្មារនាងត្រូវបានបាត់នោះទេ រហូតដល់ប៉ូលិសនៅព្រលានយន្តហោះហៅទូរស័ព្ទទៅប្រាប់។

ភ្លាមៗបន្ទាប់ពីទទួលបានការហៅទូរស័ព្ទមកគូដណ្តឹងរបស់ Alix បានជិះឡានទៅប្រលានយន្តហោះ JFK ដើម្បីយកសត្វឆ្មារគាត់មកវិញតែឆ្មាគាត់ហាក់មិនខ្វល់ខ្វាយទាំងស្រុងពីទុក្ខលំបាកនេះ។

នាងបាននិយាយថា៖ «ខ្ញុំបារម្ភថាវានឹងមានការភ័យខ្លាច ប៉ុន្តែវាមិនបានសូម្បីតែម៉េវមួយម៉ាត់នៅលើផ្លូវត្រឡប់មកផ្ទះវិញ។ ខ្ញុំយកវាទៅពេទ្យដើម្បីពិនិត្យ តែវាធ្វើដូចជាគ្មានអ្វីកើតឡើងអញ្ចឹង»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក