ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឈើប្រណិតជិត២០ដុំដែលឈ្មួញលាក់ទុកក្នុងដីចម្ការដូងមួយកន្លែង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺរឹបអូស

កំពង់ស្ពឺ៖ ឈើប្រភេទសុក្រំចំនួន ១៨ដុំដែលឈ្មួញលួចដឹកមកលាក់ទុកនៅក្នុងដីចម្ការមួយកន្លែងដែលស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មុនឈានដល់ការបង្រ្កាបបានប្រភេទឈើដ៏ប្រណិតជិត២០ដុំនេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងលាក់ទុកឈើ ប៉ុន្តែឈ្មួញដឹកឈើបានរត់គេចខ្លួនមុន ដោយរឹបអូសបានតែឈើ។ តែយ៉ាងណា សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវរកអត្តសញ្ញាណជន មេក្លោង និងអ្នកទទួលខុសត្រូវ។

ឈើទាំងអស់នោះបច្ចុប្បន្នសមត្ថកិច្ចមិនទាន់វាស់វែងនៅឡើយទេ ដោយបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ដើម្បីបន្តនីតិវិធី។

គូសបញ្ជាក់ថា រាល់ឈើដែលរឹបអូសបានពីបទល្មើសព្រៃឈើ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដេញថ្លៃ និងលក់ឡៃឡុង ដោយថវិកាដែលទទួលបានពីការលក់ឈើនោះ នឹងត្រូវប្រគល់ជូនរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក