ភ្នំពេញ៖ នៅថ្ងៃទី២៥ វិច្ឆិកា ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់ និងអ្នកជំងឺជាសះស្បើយ ៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៥ វិច្ឆិកា ២០២២ ។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,០៥៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៩៦៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,២៣៦ករណី(ជាប្រភេទអូមីក្រុង) ៕