កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសាងសង់កន្ត្រកខ្សែកាបនៅកម្ពុជាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពពលរដ្ឋ

ភ្នំពេញ៖ ក្រុមហ៊ុនអឺរ៉ុប Doppelmayr Group មានបំណងចង់វិនិយោគសាងសង់កន្ត្រកខ្សែកាប (Cable Car) សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានានៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

គម្រោងនេះត្រូវបានលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិតំណាងក្រុមហ៊ុន Doppelmayr Group បង្ហាញឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកតូច ចាន់កុសល តំណាងរដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តំណាងក្រុមហ៊ុនអឺរ៉ុបបានបញ្ជាក់ថា គម្រោងនេះក្រុមហ៊ុនក៏ធ្លាប់បាន និងកំពុងតែអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប។

បើតាមលោក Peter Vogelmann ក្រុមហ៊ុនបានសម្លឹងឃើញសក្តានុពលនៅទីក្រុងភ្នំពេញដែលអាចងាករកទៅការដឹកជញ្ជូនរួមមួយប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។

រដ្ឋលេខាធិការក្រសួងសាធារណការ លោក តូច ចាន់កុសល បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែលក្រុមហ៊ុនលើកយកមកបង្ហាញនេះ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងតែខិតខំប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោក តូច ចាន់កុសល បានលើកឡើងថា៖ «ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក