ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឈុតខ្លះនៃរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទត្រូវបានសម្ដេចតេជោបញ្ចេញជូនសាធារណជនទស្សនាកម្សាន្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវឈុតខ្លះនៃរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទជូនសាធារណជនទស្សនាកម្សាន្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅថ្ងៃនេះថា៖ «ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីថតបានប្រមាណ ៣០ភាគរយរួចមក ខ្ញុំសូមបញ្ចេញឈុតឆាកខ្លះដែលបានកាត់តនិងបញ្ចូលសម្លេងជាបណ្តោះអាសន្នតាមប្រព័ន្ធ telegram របស់ខ្ញុំដើម្បីកំដរបរិយាកាសមុនរឿងនេះចាក់ផ្សាយជាផ្លូវការនៅថ្ងៃ២០ មីនា ២០២៣ ខាងមុខ»

គួររំលឹកថា កន្លងមករឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” នេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅវិទ្យុបាយ័ន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយ៍មិត្តអ្នកស្ដាប់ទូទាំងប្រទេសជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។ រហូតមកដល់ពេលដែលមានការវិវត្តចុងក្រោយប្រជាពលរដ្ឋនិយមប្រើបណ្ដាញសង្គមហ្វេសប៊ុកវិទ្យុបាយ័នក៏បានយករឿងមកផ្សាយឃើញថាបងប្អូនប្រជាពលរដ្ឋអ្នកស្ដាប់ជាច្រើនចូលមកបញ្ចេញមតិ (comment) សុំផលិតជាខ្សែភាពយន្តភាគតែម្ដងទៅ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានទស្សនាផង។

ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន គណៈកម្មការផលិតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានជ្រើសរើសអ្នកនិពន្ធចំនួន ៥រូប ដើម្បីរៀបចំកែសំរួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង ៦៥៣ឆាក។ លើពីនោះទៀតក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាល។

ខ្សែភាពយន្តនេះត្រូវបានក្រុងពាលីបួងសួងរៀបចំថតនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដែលនឹងគ្រោងបញ្ចប់ការថតនិងកាត់តនៅមុនពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ។ ខ្សែភាពយន្តភាគដ៏ធំនេះមានអ្នកចូលរួមសំដែងប្រមាណជាង ១ពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក