ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាបើកការដ្ឋានសាងសង់សាលារដ្ឋជំនាញទេសចរណ៍បែបស្តង់ដាជាតិ និងអន្តរជាតិនៅភ្នំពេញ និងខេត្តព្រះសីហនុ

ភ្នំពេញ៖ កម្ពុជាបើកការដ្ឋានសាងសង់សាលារដ្ឋជំនាញទេសចរណ៍បែបស្តង់ដាជាតិ និងអន្តរជាតិលើកដំបូងគេនៅភ្នំពេញ និងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកឡើងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលដើរតួជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបណ្តុះបណ្តាលជំនាញទេសចរណ៍ និងជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ក្នុងវិស័យទេសចរណ៍ដោយប្រើប្រាស់ស្តង់ដាជាតិ និងអន្តរជាតិ។

លោក ជា សុផារ៉ា បានបន្តថា សាលានេះក៏នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងរៀបចំផែនដីបានគូសបញ្ជាក់ថា៖ «សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាតម្រូវការ និងវាយតម្លៃជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត ចូលរួមអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្សជាអាទិភាពទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។

លោករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសាលាជាតិទាំងពីរទីតាំងនេះឱ្យបានសមស្រប។ ទន្ទឹមនេះសាលាជាតិត្រូវសហការជាមួយផ្នែកឯកជន ដើម្បីរៀបចំកម្មវិធីសិក្សា ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលរបស់សាលា សំដៅធានាដល់ដំណើរការរបស់សាលាឱ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

លោកក៏បានស្នើឱ្យគណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការឱ្យមានឱកាសបានចូលរៀន ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ក្នុងតម្លៃសិក្សាសមរម្យ ក្នុងនោះក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំយន្តការទ្រទ្រង់ ដូចជាកម្មវិធីកម្ចីសិស្សសម្រាប់ជំនាញទេសចរណ៍ និងការផ្តល់អាហារូបករណ៍។

ជាមួយគ្នានេះ លោក ជា សុផារ៉ា ក៏បានស្នើឯកអគ្គរដ្ឋទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្តល់កិច្ចសហការ និងសម្របសម្រួលឱ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បារាំង ធ្វើជាដៃគូជាមួយសាលាជាតិវិជ្ជាជីវៈទេសចរណ៍របស់កម្ពុជាដើម្បីបន្តគាំទ្រសាលាជាតិក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តី និងគ្រូបង្រៀនផងដែរ។

នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងថា គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំងពីរនេះ នឹងចូលរួមចំណែកក្នុងការពង្រឹងគុណភាព និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ប្រើប្រាស់ទំហំវិនិយោគដំបូងរបស់រាជរដ្ឋាភិបាលសរុបប្រមាណ ២៦,៥លានដុល្លាអាមេរិក។ ទំហំដីសម្រាប់សាងសង់សាលានៅភ្នំពេញមានទំហំ ៤,០០០ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ១០លានដុល្លារ និងតម្លៃដីនៅខេត្តព្រះសីហនុទំហំ១,៧៧៥ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ៤,៥ លានដុល្លារ។ រាល់ការសាងសង់ បំពាក់សម្ភារ ទីប្រឹក្សា និងចំណាយផ្សេងៗទៀត គឺប្រើថវិកាចំនួន ១២លានដុល្លារ ដែលជាប្រាក់កម្ចីពីទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍។

លោកបន្តថា សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញគ្រោងសាងសង់កម្ពស់ ៤ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៧៣២៦ម៉ែត្រការ៉េ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកាជាង ៣លាន ៤សែនដុល្លារ ហើយនៅខេត្តព្រះសីហនុគ្រោងសាងសង់កម្ពស់ ៤ជាន់ដូចគ្នាមានផ្ទៃក្រឡាសំណង់សរុប ៦៧១៣ម៉ែត្រការ៉េ លើទីតាំងមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្ន គ្រោងចំណាយថវិកាជាង ៣លានដុល្លារ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្ថែមថា ក្រោយសាលារដ្ឋទាំងពីរនេះសាងសង់រួច សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ និងចំនួន ២០០នាក់ នៅខេត្តព្រះសីហនុ។

បើតាមលោក ថោង ខុន សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៤ផ្នែកសំខាន់ៗរួមមាន៖ ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ផ្នែកសេវាកម្មធ្វើដំណើរ និងផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក