ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

មកដល់ថ្ងៃនេះក្រសួងមហាផ្ទៃនាំមុខគេដែលទទួលបានមេដាយក្នុងការប្រកួតកីឡាជាតិលើកទី៣

ភ្នំពេញ៖ ក្រសួងមហាផ្ទៃទទួលបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតដណ្ដើមមេដាយការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ឆ្នាំ២០២២ និងតាមពីក្រោយដោយក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ។

តាមតារាងមេដាយការប្រកួតកីឡាជាតិ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃបានមេដាយសរុប ៩១ ក្នុងនោះមេដាយមាសចំនួន៤៥ ខណៈក្រសួងការពារជាតិទទួលបានមេដាយ ៤២ ក្នុងនោះមេដាយមាស២៣ ចំណែកឯក្រសួងសេដ្ឋកិច្ចទទួលបានមេដាយ៥១ ក្នុងនោះមេដាយមាស១៧។

ចំពោះចំណាត់ថ្នាក់លេខ៤ បានទៅលើខេត្តព្រៃវែង ដែលទទួលបានមេដាយ៤២ ក្នុងនោះមេដាយមាស១០។ ដោយឡែកខេត្តក្រចេះ និងខេត្តព្រះវិហារ រហូតមកដល់ថ្ងៃនេះមិនទាន់រកបានមេដាយណាមួយនៅឡើយ។

គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍កីឡាជាតិត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានរៀបចំវិញ នៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។

កីឡា ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះ ហើយក៏មានកីឡា ៧ប្រភេទសម្រាប់ការការប្រកួតកីឡាជនពិការត្រូវបានក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់បញ្ជូលសម្រាប់ការប្រកួតនាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក