ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ក្រសួងព័ត៌មានឯកភាពឲ្យចាត់វិធានការតាមផ្លូវច្បាប់លើអ្នក សារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលល្មើសច្បាប់

ភ្នំពេញ: កាលពីពេលថ្មីៗនេះក្រសួងព័ត៌មាន បានចេញលិខិតជម្រាបមកដល់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ករណីស្នើសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់លើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងព័ត៌មានបានបញ្ជាក់ថាផ្អែកលើមូលដ្ឋានគតិយុត្ត អ្នកសារព័ត៌មានពុំមានសិទ្ធិចូលទៅក្នុងតំបន់ហាមឃាត់ដោយអាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើឱ្យរំខានប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ ដល់កិច្ចប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ច ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឱ្យប្រឆាំង នឹងការអនុវត្តការងាររបស់អាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឱ្យមហាជនមានការភាន់ច្រឡំ លើការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ក្រសួងព័ត៌មានបានបន្ថែមទៀតថាប្រសិនបើអ្នកសារព័ត៌មានធ្វើសកម្មភាពដោយគ្មានវិជ្ជាជីវៈល្មើសច្បាប់ ដែលធ្វើឱ្យរំខានការ អនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ដល់កិច្ចប្រតិបត្តិការរបស់អាជ្ញាធរសមត្ថកិច្ច ឬផ្សព្វផ្សាយ ព័ត៌មានមិនពិត ញុះញង់ឱ្យប្រឆាំងនឹងការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលណាម្នាក់ បុគ្គល ឬស្ថាប័ននោះអាចចាត់វិធានការតាមនីតិវិធី ច្បាប់ដោយពុំចាំបាច់ស្នើសុំគោលការណ៍ចាត់វិធានការ ពីក្រសួងព័ត៌មានឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក