ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយអនុញ្ញាតឱ្យរកចំណូលតាម YouTube ក្រសួងប្រៃសណីយ៍លើកទឹកចិត្តអ្នកផលិតមាតិកាចូលរួមប្រកួតប្រជែងផលិតមាតិកាវីដេអូ «កម្ពុជាឆ្ពោះទៅឌីជីថល»

ភ្នំពេញ៖ ក្រោយពីក្រុមហ៊ុន YouTube បានអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube នៅកម្ពុជាអាចរកចំណូលឡើងវិញចាប់ពីខែវិច្ឆិកានេះតទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យអ្នកផលិតមាតិកាទាំងអស់ចូលរួម កម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ «កម្ពុជាឆ្ពោះទៅឌីជីថល (Go Digital Cambodia)» ដែលនឹងផុតថ្ងៃទទួលវីដេអូនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

តាំងពីក្រុមហ៊ុន YouTube ផ្អាកឱ្យអ្នកផលិតមាតិកាអាចរកចំណូលតាម YouTube កាលពីឆ្នាំ២០២១មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានខិតខំរកដំណោះស្រាយជាមួយក្រុមហ៊ុន YouTube។

ក្រសួងប្រៃសណីយ៍កម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុន Google និង YouTube រៀបចំសិក្ខាសាលាក្រោមប្រធានបទ «ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)» ដោយមានវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេសចូលរួមចែករំលែកបទពិសោធន៍ដល់អ្នកផលិតមាតិកានៅកម្ពុជា ដើម្បីជំរុញឱ្យពួកគេអាចផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។

តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅកម្ពុជា ដោយអនុញ្ញាតឱ្យអ្នកផលិតមាតិកាវីដេអូទាំងអស់កម្ពុជាអាចរកចំណូលបាន ព្រមទាំងអាចចូលទៅប្រើប្រាស់ មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធ អ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាព ក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ត បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះ ជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

ទន្ទឹមនេះ ក្រសួងសូមលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួម កម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ក្រោមប្រធានបទ«មួយថ្ងៃក្នុងពិភពឌីជីថល» និង «វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព»។

ចំពោះជ័យលាភីលេខ១ នឹងទទួលបាន ៤លានរៀល ជ័យលាភីលេខ២ ទទួលបានចំនួន ២លានរៀល ហើយជ័យលាភីលេខ៣ ទទួលបាន ១លានរៀល។ ក្រសួងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ហើយបិទបញ្ចប់ការទទួលវីដេអូត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីការប្រកួតសូមចូលទៅកាន់គេហទំព័រ www.godigital.gov.kh៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក