ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រាជរដ្ឋាភិបាលកំណត់ថ្ងៃទី១៤-១៦ ខែធ្នូ ជាថ្ងៃប្រារព្ធពិធីបុណ្យ «រំលឹកគុណអង្គរ»

សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា រៀបចំបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ពោលចាប់ពីឆ្នំានេះតទៅ។

ឆ្នាំ២០២២នេះ គឺជាឆ្នាំទី២ហើយដែលកម្ពុជាប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរ ដោយឆ្នាំ២០២១កន្លងមកកម្ពុជាបានប្រារព្ធពិធីនេះនៅថ្ងៃទី១២-១៦ ខែធ្នូ។ ប៉ុន្តែរាជរដ្ឋាភិបាលក៏បានកំណត់យកថ្ងៃទី១៤-១៦ ខែធ្នូ សម្រាប់ប្រារព្ធពិធីនេះជារៀងរាល់ឆ្នំា ដោយផ្តើមពីឆ្នាំនេះតទៅ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា ពិធីបុណ្យរំលឹកគុណអង្គរ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ផង និងក៏ដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធម៌ជាច្រើនទៀតសម្រាប់មនុស្សជំនាន់ក្រោយ។

លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា៖«គុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ០១នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់០១ដងក្នុងមួយឆ្នាំហើយចង់មកថែមទៀត»។

លោកស្រីគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះពិតជារំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក