ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ទៀ បាញ់ ប្រាប់អាមេរិកថាគ្មានមូលដ្ឋានទ័ពចិននៅសមុទ្ររាមទេ សូមឈប់ខ្វល់រឿងហ្នឹងទៅ គួរខ្វល់រឿងផ្សេងវិញ

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រាប់អាមេរិកថា កម្ពុជាគ្មានមូលដ្ឋានទ័ពចិននៅកំពង់ផែរាមដូចដែលបរទេសបានចោទឡើយ។ សម្តេច ទៀ បាញ់ បានប្រាប់ទៅអាមេរិកថា ឈប់ខ្វល់រឿងហ្នឹងទៅ គួរទៅខ្វល់រឿងផ្សេងវិញ ពីព្រោះទីតាំងនោះគ្រាន់តែជាកន្លែងតូចមួយប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូកលើកទី៩» នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា៖ «សូមកុំកង្វល់អីរឿងមូលដ្ឋាននៅហ្នឹង សូមកង្វល់រឿងកន្លែងផ្សេងៗជាងទៅចុះ ពីព្រោះកន្លែងហ្នឹងវាតូចមួយទេ វាប៉ុនហ្នឹងផែនេសាទ គ្មានទៅធ្វើអីធំដុំទេ [...]។ គ្មានទេរឿងមូលដ្ឋានកងទ័ពបរទេស ដែលមកតាំងទីនៅកម្ពុជា គឺរដ្ឋធម្មនុញ្ញគឺមិនអនុញ្ញាតជាដាច់ខាត»។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ក្រោយពីស្តាប់ការបំភ្លឺបកស្រាយរបស់ក្រសួងការពារជាតិកម្ពុជាពាក់ព័ន្ធនឹងបញ្ហាការបង្កើតមូលដ្ឋានទ័ពចិន នៅកំពង់ផែរាម ខាងភាគីអាមេរិកបានជ្រាបច្បាស់ពីបញ្ហានេះ ពោលគឺមានការយោគយល់គ្នាបានច្រើន។

សម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានបញ្ជាក់ថា ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយពីចិននេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន ការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។

សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍតំបន់នេះ គឺធានា អាចបញ្ជាក់បានថា គ្មានដល់ថ្នាក់គំរាមកំហែងដល់សន្តិសុខអ្នកដទៃ [...]។

សូមរំលឹកថា កន្លងមកធ្លាប់មានបណ្តាប្រទេសមួយចំនួនបានចោទប្រកាន់មកលើកម្ពុជាថា បើកដៃឱ្យចិន បង្កើតមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែរាម។ ដើម្បីសបញ្ជាក់ឱ្យច្បាស់ថាមានកងទ័ពបរទេសតាំងមូលដ្ឋានឬអត់នោះ កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យបរទេសចូលទៅទស្សនានៅមូលដ្ឋានកងទ័ពជើងទឹករាម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា កម្ពុជានៅតែស្វាគមន៍បណ្តាប្រទេសដែលចង់មកទស្សនកិច្ចនៅកំពង់ផែសមុទ្ររាម។ សម្តេចបានអះអាងបែបនេះក្រោយពីយោធាជប៉ុនគ្រោងមកបំពេញទស្សនកិច្ចនៅកំពង់ផែសមុទ្ររាមនៅឆ្នាំ២០២៣ ម្តងទៀត បន្ទាប់បានមកបំពេញទស្សនកិច្ចម្តងរួចមកហើយកាលពីអំឡុងខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា៖ «យើងមិនមែនតែស្វាគមន៍តែជប៉ុនទេ អ្នកណាក៏ដោយចង់ចូលមក អត់មានទើសទាល់ទេ [...] បើសិនជាចង់ចូលមកក៏ចូលមក យើងអត់មានជំទាស់អីទេអ្នកណាចង់មកលេង ចូលមក ហើយបើសិនចូលមកចង់ធ្វើសមយុទ្ធជាមួយយើងលើការគ្រប់គ្រងមហន្តរាយ ឬប្រឆាំងភេវកម្ម យើងធ្វើ យើងអត់មានថាត្រូវធ្វើតែជាមួយអ្នកណាម្នាក់នោះទេ នេះជាការបើកជំហទំនាក់ទំនងរបស់យើង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក