ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋសភាកម្ពុជា-រដ្ឋសភាអាស៊ែបៃហ្សង់ ចុះ MoU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រួមគ្នា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចចក្រី ហេង សំរិន បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាទាំងពីរនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា។ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានមានប្រសាសន៍បន្តថា តាមរយៈ MoU នេះ រដ្ឋសភាទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនេះ និងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។

ជាមួយគ្នានេះ លោកស្រីក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភាកម្ពុជាដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅពេលខាងមុខនេះដែរ។

សម្តេចចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកស្រីប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ នាពេលនេះ បានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ឱ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត។

សម្តេចចក្រីបន្តថា វត្តមានរបស់គណៈប្រតិភូ រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងនាមជាភ្ញៀវរបស់សភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក