ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កុមារជាង ៤០លាននាក់ប្រឈមនឹងហានិភ័យនៃជំងឺកញ្ជ្រឹលដែលកំពុងកើនឡើង

ទីក្រុងហ្សឺណែវ៖ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍រួមដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) ជាមួយនឹងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថានៅក្នុងឆ្នាំ២០២១ កុមារជិត ៤០លាននាក់ខកខានមិនបានចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល ដែលក្នុងនោះកុមារចំនួន ២៥លាននាក់ខកខានមិនបានចាក់វ៉ាក់សាំងលើកដំបូង និងកុមារចំនួន ១៤.៧លាននាក់ទៀតបានខកខានការចាក់វ៉ាក់សាំងលើកទី២ របស់ពួកគេ។ ការធ្លាក់ចុះនៃអត្រាចាក់វ៉ាក់សាំងនេះ អាចបណ្ដាលឲ្យកុមាររាប់លាននាក់ប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកញ្ជ្រឹល ហើយវាក៏អាចប៉ះពាល់ដល់វឌ្ឍនភាពជាសកលនៃការលុបបំបាត់ជំងឺកញ្ជ្រឹល។

នៅឆ្នាំ២០២១ មានករណីជំងឺកញ្ជ្រឹលប្រមាណ ៩លានករណី និងអត្រាការស្លាប់ដោយសារដោយជំងឺកញ្ជ្រឹលចំនួន ១២៨ ០០០នាក់ នៅទូទាំងពិភពលោក។ ប្រទេសចំនួន២២ បានប្រឈមនឹងការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល។ ការថយចុះអត្រាចាក់វ៉ាក់សាំង ការចុះខ្សោយនៃការតាមដានជំងឺកញ្ជ្រឹល ការអាក់ខាននៃកម្មវិធីចាក់ថ្នាំបង្ការគឺដោយសារតែបណ្តាលមកពីការផ្ទុះជំងឺកូវីដ-១៩។ ជំងឺមួយនេះក៏ចាប់ផ្តើមផ្ទុះឡើងខ្លាំងជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២ ដោយជំងឺនេះបានគំរាមកំហែងដល់គ្រប់តំបន់នៃពិភពលោក។

អគ្គនាយក WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា “ខណៈពេលដែលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងនិងដាក់ឱ្យប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ កម្មវិធីចាក់ថ្នាំបង្ការផ្សេងទៀតត្រូវបានអាក់ខាន ហើយកុមាររាប់លាននាក់បានខកខានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏សាហាវដូចជាជំងឺកញ្ជ្រឹល។

លោកបានបន្តថា ការពង្រឹងឡើងវិញលើកម្មវិធីចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល គឺពិតជាមានសារៈសំខាន់ណាស់។ រាល់តួលេខនីមួយនៅក្នុងស្ថិតិនៃរបាយការណ៍នេះ គឺបង្ហាញពីកុមារដែលកំពុងប្រឈមនឹងជំងឺដែលអាចការពារបាន។

គូសបញ្ជាក់ថា កញ្ជ្រឹលគឺជាមេរោគមួយក្នុងចំណោមមេរោគដែលងាយឆ្លងបំផុតសម្រាប់មនុស្ស ប៉ុន្តែមនុស្សអាចការពារវាបានទាំងស្រុងតាមរយៈការចាក់វ៉ាក់សាំង។ ដើម្បីការពារសហគមន៍ និងសម្រេចបានការលុបបំបាត់នៃជំងឺកញ្ជ្រឹល ទាមទារឲ្យមានអត្រាការចាក់វ៉ាក់សាំងចំនួន ៩៥ភាគរយ ឬខ្ពស់ជាងនេះ។

បច្ចុប្បន្នពិភពលោកមិនទាន់សម្រេចបានតាមគោលដៅនេះនៅឡើយទេ ដោយសារកុមារត្រឹមតែ ៨១ភាគរយ ប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងកញ្ជ្រឹលលើកដំបូង ហើយកុមារត្រឹមតែ ៧១ភាគរយប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងកញ្ជ្រឹលលើកទីពីរ។ បើទោះបីជាអត្រាចាក់វ៉ាក់សាំងមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗក៏ដោយ តួលេខនៃអត្រាចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលជាសកលនេះ វាមានចំនួនទាបបំផុតបើប្រៀបទៅនឹងឆ្នាំមុនៗចាប់ពីឆ្នាំ២០០៨មក។

ជំងឺកញ្ជ្រឹលអាចរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សហគមន៍ និងឆ្លងកាត់ព្រំដែនអន្តរជាតិដែរ។ មិនទាន់មានតំបន់ណាដែលសម្រេចបាននូវការលុបបំបាត់និងបង្ការការកើតឡើងវិញនៃជំងឺកញ្ជ្រឹលនៅឡើយទេ។ ចាប់តាំងពីឆ្នាំ២០១៦មក មានប្រទេសចំនួន ១០ ដែលធ្លាប់បានលុបបំបាត់ជំងឺកញ្ជ្រឹល ប៉ុន្តែបានប្រឈមនឹងការផ្ទុះនិងឆ្លងរាលដាលឡើងវិញ។

វេជ្ជបណ្ឌិត Rochelle P. Walensky នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បាននិយាយថា អត្រាថយចុះនៃតួលេខកុមារដែលមិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល បង្ហាញឱ្យឃើញពីការប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ លើកម្មវិធីចាក់ថ្នាំបង្ការជំងឺ។ ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលបង្ហាញពីភាពខ្សោយនៃកម្មវិធីចាក់ថ្នាំបង្ការ។

លោកបាននិយាយថា៖ «មន្ត្រីសុខាភិបាលសាធារណៈអាចប្រើវិធានការទប់ស្កាត់ការឆ្លងរាលដាល ដើម្បីកំណត់សហគមន៍ណាដែលមានហានិភ័យខ្ពស់ ហើយស្វែងយល់ពីមូលហេតុដែលបណ្ដាលឲ្យមានការចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់ និងជួយផ្តល់ដំណោះស្រាយតាមមូលដ្ឋាន ដើម្បីធានាឲ្យមនុស្សគ្រប់រូបទទួលបានវ៉ាក់សាំង»។

នៅឆ្នាំ២០២១ ការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលជិត ៦១លានដុសត្រូវបានពន្យារឬខកខានក្នុងយុទ្ធនាការចាក់ថ្នាំបង្ការរបស់ប្រទេសចំនួន១៨ ដោយសារតែជំងឺកូវីដ-១៩។ បើសិនបន្តពន្យារពេលកម្មវិធីចាក់ថ្នាំបង្ការ វាអាចបង្កើនហានិភ័យនៃការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ដូច្នេះមន្ត្រីសុខាភិបាលគួរពន្លឿនកិច្ចការងារចាក់ថ្នាំបង្ការ និងពង្រឹងការតាមដានស្ថានភាព។

អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិច (CDC) ជំរុញឱ្យមានការសម្របសម្រួល និងសហការពីដៃគូពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់អន្តរជាតិ ថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីផ្តល់អាទិភាពលើកិច្ចស្វែងរកនិងចាក់ថ្នាំបង្ការដល់កុមារទាំងអស់ដែលមិនទាន់ទទួលបានថ្នាំបង្ការការពារ រួមទាំងកុមារដែលខកខានការចាក់ថ្នាំបង្ការក្នុងអំឡុងពីរឆ្នាំចុងក្រោយនេះ។

ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលបង្ហាញពីភាពខ្សោយនៃកម្មវិធីចាក់ថ្នាំបង្ការ និងសេវាសុខភាពសំខាន់ៗផ្សេងទៀត។ ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងនៃជំងឺ បណ្តាប្រទេសនិងអ្នកពាក់ព័ន្ធទូទាំងពិភពលោកត្រូវតែវិនិយោគលើប្រព័ន្ធតាមដានសុខភាពដ៏រឹងមាំមួយស្របតាមកម្មវិធីចាក់ថ្នាំបង្ការឆ្នាំ២០៣០ ដៃគូពាក់ព័ន្ធអន្តរជាតិនៅតែប្តេជ្ញាគាំទ្រការវិនិយោគ លើការពង្រឹងប្រព័ន្ធតាមដានសុខភាពដើម្បីជាមធ្យោបាយមួយសម្រាប់ទប់ស្កាត់ឲ្យទាន់ពេលវេលាលើការផ្ទុះឡើងនៃជំងឺឆ្លង និងការចាក់ថ្នាំបង្ការដល់កុមារទាំងឡាយដែលមិនទាន់ទទួលបានវ៉ាក់សាំងការពារពីជំងឺដែលអាចបង្ការបាន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក