ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ស្នើរដ្ឋសភាឥណ្ឌូណេស៊ីជំរុញអ្នកវិនិយោគិនឥណ្ឌូណេស៊ីមកដាក់ទុនផ្នែកកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី លោកស្រី ពាន់ ម៉ាហារ៉ានី (PUAN MAHARANI) នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួយការសម្តេចតេជោ គឺលោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅប្រធានរដ្ឋសភាឥណ្ឌូណេស៊ីឱ្យពិនិត្យមើលលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគិនឥណ្ឌូណេស៊ី មកបណ្តាក់ទុនវិនិយោគផ្នែកកសិកម្មនៅកម្ពុជា មានដូចជា ការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការ សម្ងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី។

បើតាមជំនួយការសម្តេចតេជោ ក្រុមហ៊ុននៃប្រទេសឥណ្ឌូណេស៊ីក៏អាចសហការ ជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ។

លោកស្រីប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងឥណ្ឌូណេស៊ី និងកម្ពុជា។ លោកស្រីបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

លោក អ៊ាង សុផល្លែត បានលើកឡើងថា ក្រៅពីស្នើសុំឱ្យមានការបណ្តាក់ទុនវិនិយោគនៅកម្ពុជា សម្តេចតេជោ ក៏មានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា នាងប្រជាជន និងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក