ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកបានប្រកាសចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជា «មិត្ត»

ភ្នំពេញ៖ ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក Gregory Meeks បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តន៍នៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងនោះដែរលោកបានអះអាងថា «សហរដ្ឋអាមេរិកចាត់ទុកសម្ដេចជា មិត្ត ហើយនឹងធ្វើការយ៉ាងជិតស្និតជាមួយសម្ដេចតេជោទៀតផង។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក Gregory Meeks កាលពីល្ងាចម្សិលមិញ ក្រសួងការបរទេសបានឱ្យដឹងថាលោក Gregory Meeks បានអះអាងចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ថាអាមេរិកចាត់ទុកសម្ដេចជា «មិត្ត» ខណៈដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-អាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៧២ឆ្នាំមុន ហើយថាប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថា្នក់ជាតិនាពេលខាងមុខ ហើយក៏បានឆ្លើយតបនឹងបញ្ជាក់ជាថ្មីពីមូលដ្ឋានកងទ័ពជើងទឹករាមដែលសម្ដេចបញ្ជាក់ថា៖ «ជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជាដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះផងដែរ»។
ក្រសួងការបរទេសបានកត់សម្គាល់ពីកិច្ចប្រជុំនេះថាបានប្រព្រឹត្តិតទៅដោយលក្ខណៈត្រង់ទៅត្រង់មក និងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក