ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ម៉ារ៉ុកអាចមានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយគ្នា

ភ្នំពេញ៖ កម្ពុជា និងប្រទេសម៉ារ៉ុកអាចនឹងបង្កើតទំនាក់ទំនងឱ្យកើនឡើងបន្ថែមទៀតដែលផ្ដើមចេញពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយប្រធានសភាម៉ារ៉ុកលោក Rachid Talbi EL Alami។

ក្នុងជំនួបជាមួយលោក Rachid Talbi EL Alami កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្ដិភាព នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយជំរុញទៅកាន់ប្រទេសម៉ារ៉ុកបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ដោយថាវិស័យទាំង២នេះនឹងក្លាយជាមូលដ្ឋានដែលជំរុញដល់ទំនាក់ទំនងល្អទាំងវិស័យនយោបាយ និងវិស័យដទៃទៀត។

ជំនួយការសម្ដេចតេជោលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «សម្ដេចតេជោមានប្រសាសន៍ថា យើងអាចពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីសម្រួលដល់វិនិយោគិនឱ្យមកវិនិយោគនៅប្រទេសទាំងពីរ»។

របាយការណ៍ក្រសួងពណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ារ៉ុក សម្រេចបានប្រមាណ ៤,៤លានដុល្លារអាមេរិក កើនឡើង ៤,៤២ ភាគរយបើធៀបនឹងឆ្នាំ២០២០ ខណៈការនាំចេញពីកម្ពុជាទៅសម្រេចបានជាង ៤,៣លានដុល្លារ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក