វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បុរសម្នាក់ស្រវឹងស្រារអិលជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលឱ្យស្លាប់នៅខេត្តកោះកុង

កោះកុង៖ បុរសម្នាក់ដែលស្រវឹងស្រាបានរអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យលង់ទឹកស្លាប់នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ហេតុការណ៍នេះកើតឡើងនៅភូមិវាលជើង ឃុំស្រែអំបិល ស្រែអំបិល ខេត្តកោះកុង។

ជនរងគ្រោះដែលបានលង់ទឹកស្លាប់នោះមានអាយុ ៦៩ឆ្នាំមានទីលំនៅហេតុការណ៍ខាងលើ។

ប្រពន្ធ និងបងប្អូនសាច់ញាតិរបស់ជនរងគ្រោះបានបំភ្លឺថា បុរសខាងលើនៅមុនពេលស្លាប់ ជនរងគ្រោះបានផឹកស្រាស្រវឹងហើយដើរទៅផ្ទះកូនគាត់ ក៏រអិលជើងធ្លាក់ក្នុងប្រឡាយទឹក បណ្តាលឲ្យស្លាប់ រួចក្មួយរបស់គាត់បានយកសាកសពទៅផ្ទះ រង់ចាំផ្នែកជំនាញមកពិនិត្យ។

ផ្នែកជំនាញវិភាគទីកន្លែងកើតហេតុ បានសហការជាមួយប៉ុស្តិ៍ស្រែអំបិល ពិនិត្យទៅលើសាកសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ តាមសេចក្តីសន្និដ្ឋាន ផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រែអំបិលបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងពិតមែន។

បច្ចុប្បន្ន សាកសពផ្នែកជំនាញបានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក