សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ជំនួយការសម្តេចតេជោ ចំនួន ៣រូបត្រូវបានព្រះមហាក្សត្រដំឡើងឋានៈស្មើរដ្ឋលេខាធិការ និង១រូបទៀតដំឡើងឋានៈស្មើអគ្គនាយក

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ដំឡើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចំនួន៣រូបមានឋានៈស្មើរដ្ឋលេខាធិការ និងជំនួយការមួយរូបទៀតមានឋានៈស្មើនឹងអគ្គនាយក។

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជំនួយការសម្តេចតេជោចំនួន ៤រូប ដែលត្រូវបានព្រះមហាក្សត្រដំឡើងឋានៈមួយកម្រិតទៀតនោះមានដូចជាលោក ឃ្លាំង ហួត លោក នុត ពុធដារ៉ា និងលោក ក្រូច ផាន មានឋានៈស្មើរដ្ឋលេខាធិការ និងលោកស្រី កែវ ច័ន្ទស៊ុនណារី មានឋានៈស្មើនឹងអគ្គនាយក។

គូសបញ្ជាក់ថា លោក ឃ្លាំង ហួត បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ។ លោក នុត ពុធដារ៉ា បច្ចុប្បន្នជាសមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល។ លោក ក្រូច ផាន បច្ចុប្បន្នជាប្រធានគណ:កម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ហើយលោកស្រី កែវ ច័ន្ទស៊ុនណារី បច្ចុប្បន្នជា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក