ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកស្រី នេត្រ ភូម៉ារី៖ ការចូលរួមលើកស្ទូយសិទ្ធិជនមានពិការភាពនៅតាមស្ថាប័ន និងអង្គភាព ផ្តល់សារៈសំខាន់សម្រាប់សង្គមជាតិ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី នេត្រ ភូម៉ារី បានលើកឡើងថា ការចូលរួមលើកស្ទួយសិទ្ធិជនមានពិការភាពនៅតាមអង្គភាព មន្ទីរ គ្រឹះស្ថានសិក្សាស្ថិតក្រោមស្ថាប័នក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងពិការភាព នៅទីស្តីការក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី នេត្រ ភូម៉ារី បានលើកឡើងថាជនមានពិការភាពចូលរួមក្នុងវិស័យវប្បធម៌មានឱកាសទទួលបានការអប់រំ ជំនាញវិជ្ជាជីវៈ ការពង្រឹងសមត្ថភាពធនធានមនុស្ស ដែលជាអ្នកបង្កើតនូវគំនិតប្រាជ្ញាក្នុងការលើកតម្លៃវប្បធម៌ជាតិ និងការពារនូវអត្តសញ្ញាណជាតិឱ្យកាន់តែខ្ពស់ថែមទៀតនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ។

រដ្ឋលេខាធិការក្រសួងវប្បធម៌បានបន្តថា ជនមានពិការភាពអាចចូលរួមក្នុងការវិនិយោគលើផលិតផលនិងសេវាកម្មផ្នែកវប្បធម៌ធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងពិភពលោក និងទាញផលចំណេញនៃផលិតផលវប្បធម៌ជូនជាតិ ដូចជាការបង្កើតស្នាដៃសិល្បៈ សោតទស្សន៍ តូរ្យតន្ត្រី ការសម្តែង បច្ចេកវិទ្យាព័ត៌មានវិទ្យា។ល។

ជាមួយគ្នានេះ តាមរយៈការចូលរួមអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏បានជួយសម្រាលបន្ទុកសង្គមបង្កើនជីវភាពនិងកាត់បន្ថយភាពក្រីក្រជូនជនមានពិការភាព តាមរយៈការបង្កើតការងារឬមុខរបរសម្រាប់ពួកគាត់ ពង្រឹងនីតិរដ្ឋ និងជាសង្គមប្រកបដោយចំណេះដឹងគ្មានការរើសអើងនិងបរិយាបន្ន។

លោកស្រី នេត្រ ភូម៉ារី បាននិយាយថា៖ «ការបើកចំហឱកាសជូនជនមានពិការភាពចូលរួមក្នុងជីវភាពវប្បធម៌ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ពួកគាត់ទទួលបាននូវជំនាញវិជ្ជាជីវៈ អាជីព មុខរបរឬការប្រកបអាជីវកម្ម ឬផ្តល់ឱ្យកាសឱ្យពួកគាត់ប្រែក្លាយពីអ្នកទទួលការឧបត្ថមទៅជាអ្នកបង្កើតបច្ចេកវិទ្យា ឬស្នាដៃសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលដូចជា ការផលិតភាពយន្ត សូហ្វ៊ែរ ឧស្សាហកម្មហ្គេម ឌីហ្សាញ និងនវានុវត្តន៍ និងការឌីហ្សាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាប់ដាក់លក់ជាផលិតផលឬសេវាក្នុងទីផ្សារពិភពលោក ដើម្បីទាញនូវប្រយោជន៍សេដ្ឋកិច្ចចូលរួមអភិវឌ្ឍន៍សង្គមជាតិ វប្បធម៌ និងបច្ចេកវិទ្យា»

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ មានដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការទទួលបានការអប់រំសម្រាប់ជនមានពិការភាពក្នុងវិស័យវប្បធម៌និងសិល្បៈ នៅតាមសាលាសិល្បៈភូមិភាគ សាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ជាពិសេសការបង្កលក្ខណៈងាយស្រួលដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយទំនាក់ទំនង ចំណេះដឹង បច្ចេកវិទ្យាព័ត៌មាន ឧបករណ៍និងសេវាកម្មផ្សេងៗទៀត សម្រាប់ជនមានពិការភាពនៅតាមអគាររដ្ឋបាលរបស់អង្គភាពឬមន្ទីរទាំងអស់ ដើម្បីសម្រួលចំពោះជនមានពិការភាពអាចទទួលបាននូវសេវាសាធារណៈផ្នែកវប្បធម៌យ៉ាងងាយស្រួល រួមទាំងអនុញ្ញាតឱ្យមានការផលិតនូវស្នាដៃសិទ្ធអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ទៅជាទម្រង់ដែលអាចប្រើប្រាស់បាន (ជាអក្សរប្រ៊ែល ឬអក្សរសញ្ញា ឬអូឌីយ៉ូ) ដោយពុំគិតថ្លៃនិងប្រើប្រាស់ផ្តាច់មុខចំពោះជនពិការភ្នែកឬគរថ្លង់។

បន្ថែមពីនេះការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពវប្បធម៌ សិល្បៈ កីឡា ការសម្រាកលំហែ និងសកម្មភាពផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់ជីវភាពនិងការបង្កើតថ្មីនូវស្នាដៃវប្បធម៌និងសិល្បៈជាច្រើនទៀតរបស់ជនមានពិការភាពសម្រាប់ការអភិវឌ្ឍសង្គម និងចំណូលសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយចាត់ទុកវិស័យវប្បធម៌និងវិចិត្រសិល្បៈមានតួនាទីសំខាន់ជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ពោលគឺបានរំលេចអំពីពិធកម្មសេដ្ឋកិច្ចលើវិស័យវប្បធម៌៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក