ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានអាស៊ានជំរុញឱ្យតំបន់ងាកទៅយកចិត្តទុកដាក់លើសន្ដិសុខផ្នែកសុខភាព និងអាកាសធាតុ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះឱ្យគិតគូរយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខផ្នែកសុខភាព និងអាកាសធាតុដោយថាបញ្ហានទាំងនេះគឺកំពុងតែកើតមានជាបន្ទុកក្នុងការដោះស្រាយទាំងបច្ចុប្បន្ន និងអនាគត។

ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿនឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្ដិសុខផ្នែកសុខភាព។ សន្ដិសុខអាកាសធាតុ គឺជាបញ្ហាសំខាន់មួយទៀតដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្ដិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈសំខាន់»

អស់រយៈពេល៣ឆ្នាំរួចទៅហើយដែលជំងឺរាតត្បាតកូវីដ-១៩ បានកើតឡើងបង្កជាបញ្ហាក្នុងពិភពលោក និងក្នុងតំបន់អាស៊ាន ខណៈបញ្ហាអាកាសធាតុក៏កំពុងគំរាមកំហែងដូចគ្នា។ ក្នុងខែនេះប្រទេសចំនួន២ក្នុងតំបន់បានរងគ្រោះពីគ្រោះធម្មជាតិដែលប្រទេសម៉ាឡេស៊ីប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈប្រទេសឥណ្ឌូនេស៊ីឯណោះវិញបានរងគ្រោះពីគ្រោះរញ្ជួយដីដែលបានសម្លាប់ជីវិតមនុស្ស និងប៉ះពាល់ដល់មនុស្សជាច្រើនម៉ឺននាក់៕ 

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក