ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានបង្ហាញបទពិសោធន៍ចំនួន ៣ដើម្បីសម្រេចដំណើរការសន្ដិភាពនៅកម្ពុជា

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបទពិសោធន៍ចំនួន៣ ដើម្បីសម្រេចបានការនាំសន្ដិភាពមកកម្ពុជាវិញ។ ចំនួនទាំង៣នោះរួមមាន ការបើកចំហរសម្រាប់ការចរចារ ការធានាសុវត្ថិភាពដល់គ្រប់ភាគី និងប្រទេសត្រូវមានភាពម្ចាស់ការ។

ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងនាមកម្ពុជាជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាង ៣ទស្សវត្សរ៍ សម្ដេចយល់ថាបទពិសោធន៍ទាំងនេះនឹងអាចចែករំលែកដល់ប្រទេសដទៃទៀតក្នុងការធ្វើឱ្យមានសន្ដិភាព កសាងសន្ដិភាព រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម។

សម្ដេចតេជោថា៖ «ទី១ យើងត្រូវតែរក្សាទ្វារឱ្យបើកចំហរជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយនិងការចរចារប្រកបដោយបរិយាបន្ន។ ទី២ យើងត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខមាលភាពរបស់គ្រប់ភាគីទាំងអស់។ ទី៣ យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្ដិភាព។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចារសន្ដិភាព»។

សម្ដេចតេជោថ្លែងបែបនេះដោយបានលើកឡើងពីភាពញាំញីនៃសង្គ្រាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងបង្កផលវិបាកក្នុងតំបន់។

អស់រយៈពេល ២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវសន្ដិភាពនិងការផ្សះផ្សារជាតិពេលញលេញ មានការឯកភាពជាតិមានរដ្ឋាភិបាលតែមួយដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការទទួលបានសន្ដិភាពពេញលេញនេះហើយទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់សព្វថ្ងៃ។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏តែងតែបង្ហាញនូវបទពិសោធន៍សម្រាប់ការកសាងសន្ដិភាពក្នុងប្រទេសដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ ខណៈក៏សង្កេតឃើញពីភាពវិជ្ជមានមួយចំនួនផងដែរក្នុងពេលកម្ពុជាដឹកនាំអាស៊ានឆ្នាំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក