ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី១២ មួយកន្លែងនៅក្នុងខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ បុរសម្នាក់អាយុ ៤៤ឆ្នាំបានលោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី១២ មួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ធ្លាក់មកលើដីបណ្តាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកម៉ោង១០ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសនោះស្នាក់នៅក្នុងអគារខុនដូរ (កន្លែងកើតហេតុ) បន្ទប់លេខ៥២២ ជាន់ទី៥។ តាមកាមេរ៉ាសុវត្ថិភាពនៅក្នុងអគារខុនដូ និងលើដំបូលជាន់ទី១២ បានបង្ហាញពីសកម្មភាពបុរសរូបនោះបានចាក់សោរបន្ទប់ រួចឡើងទៅលើដំបូលជាន់ទី១២ ដោយដោះស្បែកជើង រួចលោតសម្លាប់ខ្លួនតែម្តង។

ការលោតសម្លាប់ខ្លួនរបស់បុរសខាងលើ គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឭសំឡេងធ្លាក់អ្វីមួយមកលើស្មៅចំហៀងខាងជើងនៃអគារខុនដូ ហើយអ្នកស្នាក់នៅអគារខាងលើក៏បានមើលឃើញថាជាបុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារខុនដូ៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក