ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹកពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យ Christmas និងបុណ្យឆ្លងឆ្នាំសកល

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានសរសេរសារក្នុង Twitter អំពាវនាវដល់ពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យ Christmas និងបុណ្យឆ្លងឆ្នាំសកលដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ ដោយបន្តពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹកពលរដ្ឋត្រូវទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដូសទី៣ ដូសទី៤ និងដូសទី៥ ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពសុំាសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី។

គិតមកដល់បច្ចុប្បន្ននេះ នៅកម្ពុជាមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៨,០៣៥នាក់ ជាសះស្បើយចំនួន ១៣៤,៩៤៧នាក់ និងស្លាប់ចំនួន ៣,០៥៦នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក