ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋបាលសាលាស្រុកសង្កែ លោក គង់ សុគុណ្ណា សុំលាលែងពីតំណែងដោយសារមិនពេញចិត្តនឹងការតែងតាំងអភិបាលរងស្រុកសង្កែ

បាត់ដំបង៖ នាយករដ្ឋបាលសាលាស្រុកសង្កែ លោក គង់ សុគុណ្ណា បានសរសេរពាក្យស្នើសុំលាឈប់ពីតំណែងផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈអភិបាលខេត្តបាត់ដំបង។ ពាក្យស្នើសុំលាលែងពីតួនាទីនេះត្រូវបានលោក គង់ សុគុណ្ណា បង្ហោះជាសាធារណៈលើគណនីហ្វេសប៊ុករបស់លោកនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គង់ សុគុណ្ណា បានបញ្ជាក់ពីមូលហេតុលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ គឺដោយសារតែរូបលោកមិនពេញចិត្តនឹងការតែងតាំងអភិបាលរងស្រុកសង្កែថ្មីដោយមានភាពមិនប្រក្រតី។

ក្នុងលិខិតស្នើសុំលាលែងនោះ លោកនាយករដ្ឋបាលស្រុកសង្កែបានរៀបរាប់ថា៖ «ខ្ញុំបាទបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ខេត្តបាត់ដំបង។ មូលហេតុរូបខ្ញុំបាទមានបញ្ហាសុខភាពផ្លូវចិត្ត (ករណីការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី ទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ) ដោយហេតុដូចបានគោរពជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីតួនាទីមុខណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ»

ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មាន EAC News បានទាក់ទងសួរលម្អិតទៅលោក គង់ សុគុណ្ណា ដែរប៉ុន្តែលោកពុំទាន់មានការឆ្លើយតប។

តែយ៉ាងណាមិញ អភិបាលស្រុកសង្កែ លោក នាង ច័ន្ទថារ៉ា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News ឱ្យដឹងថា លោកទទួលបានពាក្យស្នើសុំលាលែងតំណែងរបស់លោក គង់ សុគុណ្ណាហើយ ដោយលោកនឹងផ្ញើពាក្យលាលែងនេះទៅអភិបាលខេត្តបាត់ដំបងដើម្បីត្រួតពិនិត្យជាបន្តទៀត។

អភិបាលស្រុកសង្កែបាននិយាយថា៖«យើងនឹងផ្ញើលិខិតនេះទៅឱ្យលោកអភិបាលខេត្តជាបន្តទៀត ដើម្បីឱ្យលោកពិនិត្យ ហើយយើងនឹងធ្វើការណែនាំលោក គង់ សុគុណ្ណា ដើម្បីឱ្យគាត់ពិចារណាឡើងវិញ (នូវការលាលែងតំណែងនេះ)»

សម្រាប់លោកក្នុងនាមជាអភិបាលស្រុកសង្កែ មានការសោកស្តាយចំពោះការសុំលាលែងរបស់លោក គង់ សុគុណ្ណាជានាយករដ្ឋបាលសាលាស្រុកសង្កែ។ លោក នាង ច័ន្ធថារ៉ា បង្ហាញការសោកស្តាយដូច្នេះថា៖ «យើងមានការសោកស្តាយ ពីព្រោះលោក គង់ សុគុណ្ណា ជាចាស់ទុំមួយរូបដែលកាន់តំណែងនេះជាង ២០ឆ្នាំមកហើយ»។

គូសបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកសង្កែ និងផ្ទេរតួនាទីភារកិច្ចអភិបាលរងស្រុកសង្កែ និងអភិបាលស្រុកមួយចំនួនទៀត។ ក្នុងនោះ លោក ប៉ោក រ៉ា ត្រូវបានក្រសួងមហាផ្ទៃផ្ទេរភារកិច្ចពីអភិបាលរងស្រុកគាស់ក្រឡ ទៅជាអភិបាលរងស្រុកសង្កែ ហើយផ្ទេរលោក គឿម រដ្ឋា ពីអភិបាលរងស្រុករុក្ខគិរី ទៅជាអភិបាលរងស្រុកសង្កែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក