ភ្នំពេញ៖ នៅថ្ងៃទី២២ វិច្ឆិកា ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ និងអ្នកជំងឺជាសះស្បើយ ០៤នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២២ វិច្ឆិកា ២០២២ ។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,០៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៩៤៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,២១៣ករណី(ជាប្រភេទអូមីក្រុង) ៕