ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចាប់បានជនសង្ស័យ ២នាក់ដែលលាក់សត្វលា្វចេកព្រៃក្នុងអាវបម្រុងយកទៅលក់នៅវៀតណាម

មណ្ឌលគិរី៖ ជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ ២គ្រឿងដោយលាក់សត្វល្វាចេកព្រៃក្នុងអាវដើម្បីបំភាន់ភ្នែកសមត្ថកិច្ចដើម្បីបម្រុងយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់តាមផ្លូវកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមការផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន ការឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាត តាមដានដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏ស្រាប់តែប្រទះឃើញជនសង្ស័យពីរនាក់ជិះម៉ូតូម្នាក់ ១គ្រឿង ក៏មានការសង្ស័យ មន្ត្រីឧទ្យានុរក្សក៏បានស្ទាក់ចាប់ឆែកឆេរ ទើបប្រទះឃើញសត្វលា្វចេកព្រៃចំនួនជិត ៤០ក្បាលលាក់ក្នុងអាវ។

បើតាមក្រសួងបរិស្ថាន គោលបំណងចាប់សត្វល្វាចេកព្រៃរបស់ជនសង្ស័យទាំងពីរនាក់នោះគឺដើម្បីយកទៅលក់នៅប្រទេសវៀតណាម។

ក្រោយឆែកឃើញសត្វល្វាចេកព្រៃ មន្ត្រីឧទ្យានុរក្សបានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសសត្វល្វាចេកចំនួន ៣៩ក្បាល ម៉ូតូម៉ាកវេវ ចំនួន ២គ្រឿងមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។

តាមមាត្រា៤៩ នៃច្បាប់ស្តីព្រៃឈើ បានឱ្យដឹងថា ការយាយី ឬបំផ្លិចបំផ្លាញដល់ប្រភេទសត្វ និងជម្រករបស់សត្វ ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប បំពុល ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការនាំចេញ នាំចូល គឺជាទង្វើដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានហាមឃាត់។

ដោយឡែក ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិមាត្រា៥៩ ត្រង់ចំណុចកថាខណ្ឌទី៥ បញ្ជាក់ថា ការជួញដូរសត្វព្រៃ ធ្វើសំណាកសត្វព្រៃ និងការចិញ្ចឹមសត្វព្រៃគ្រប់ប្រភេទ ត្រូវទទួលការពិន័យលុយចាប់ពី ១លាន ដល់ ១០លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវទទួលពិន័យអន្តរការណ៍មានតម្លៃទ្វេដង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក