ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

អត្តពលិកមួយក្រុមទៀត ​តេស្តវិជ្ជមានកូវីដ-១៩ពេលមកចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុន

ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី០៤ កក្កដានេះ អត្តពលិកម្នាក់របស់ក្រុមកីឡាករអូឡាំពិកស៊ែប ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកដល់ទឹកដីជប៉ុន ស្របពេលដែលនៅសល់ពេលមិនដល់ ៣សប្តាហ៍ទៀតផង ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ នឹងឈានចូលមកដល់។ 

អត្តពលិកម្នាក់ ក្នុងចំណោមក្រុមប្រណាំង ៥នាក់នៃវិញ្ញាសារទូករ៉ូអ៉ីង ត្រូវបានគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធទៅនឹងវីរុសកូវីដ-១៩ ក្រោយការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅក្នុងអាកាសយានដ្ឋាន Haneda កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយពួកគេបានមកដល់ហើយគ្រោងនឹងស្នាក់នៅក្នុងទីក្រុង Nanto ជាទីតាំងដែលក្រុមទាំងមូលគ្រោងនឹងធ្វើការហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតផងដែរ។ 

បើតាមប្រភពពីអ្នកទទួលបន្ទុកបដិសណ្ឋារកិច្ចកីឡាករបានឱ្យដឹងថា កីឡាករដែលតេស្តវិជ្ជមាននោះ ត្រូវបានដាក់សម្រាកព្យាបាល និងនៅដាច់ដោយឡែក ខណៈអ្នកពាក់ព័ន្ធត្រូវដាក់ឱ្យនៅទីតាំងផ្សេងមួយទៀតដើម្បីតាមដានអាការៈ និងធ្វើតេស្តដើម្បីបញ្ជាក់នាពេលក្រោយ។

អាជ្ញាធរទទួលបន្ទុកសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០នេះ បានបង្កើននូវការរឹតបន្តឹងចំពោះវត្តមានអត្តពលិកដែលមកចូលរួមក្នុងការប្រកួតកីឡាដ៏ធំនេះ ក្រោយពេលដែលអត្តពលិកមកពីអ៊ូហ្គង់ដាចំនួន ២នាក់ ក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅពេលមកដល់អាកាសយានដ្ឋានទីក្រុងតូក្យូកាលពីសប្តាហ៍មុន។

លោក Hidemasa Nakamura មន្រ្តីជាន់ខ្ពស់រៀបចំព្រឹត្តិការណ៍អូឡាំពិកប្រទេសជប៉ុនបានឱ្យដឹងកាលពីសប្តាហ៍មុនថា ចំពោះក្រុមការងារ និងអត្តពលិកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅពេលមកដល់ទឹកដីជប៉ុន នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ដើម្បីតាមដានបន្ត។ 

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ឆ្នាំ២០២០នេះ ជប៉ុនមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រមកពីក្រៅប្រទេសចូលរួមទស្សនាឡើយ ខណៈទស្សនិកជនដែលជាអ្នករស់នៅក្នុងប្រទេសជប៉ុនស្រាប់ នឹងត្រូវបានអនុញ្ញាតច្រើនបំផុត ១០,០០០នាក់ទៅតាមការកំណត់នៃប្រភេទវិញ្ញាសារកីឡានីមួយៗ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក