ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំផ្គរ និងរន្ទះពេញមួយសប្តាហ៍

ភ្នំពេញ៖ នៅរាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់លាយឡំផ្គរ និងរន្ទះ ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី២៣-២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថានភាពនេះគឺបណ្តាលមកពីកម្ពុជាចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ហើយចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ជាមួយគ្នានេះនៅរាជធានី-ខេត្ត នៅភាគខាងក្រោមក៏នៅតែបន្តទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប។

ឥទ្ធិពលទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ ហើយនៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងក្នុងកម្រិតតិចតួច។ នៅតំបន់ទំនាបកណ្តាលនឹងមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សា។

ចំពោះតំបន់ខ្ពង់រាប នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ និងរន្ទះ ហើយនៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។ នៅតំបន់នេះនឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សា។

ចំណែកនៅតំបន់មាត់សមុទ្រនៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំទៅដោយ ផ្គរ និងរន្ទះ។ ជាមួយគ្នានេះនៅផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។ នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។ តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣១-៣៣អង្សា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក