វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សម្ដេចតេជោស្នើដល់អគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យដាក់បញ្ជូលបញ្ហាមីនក្នុងផែនការអភិវឌ្ឍន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អែនតូនីញ៉ូ ហ្គោធើរ៉េស ឱ្យពិនិត្យដាក់បញ្ចូលបញ្ហាបោសសម្អាតមីនក្នុងផែនការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

ថ្លែងក្នុងពិធីបិទសន្និបាតខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលសប្ដាហ៍ទី២ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំអាស៊ាន។ សម្ដេចបានពិភាក្សាបញ្ហាមួយចំនួនដែលមានដូចជាបញ្ហាមីន ការបញ្ជូនទាហានមួកខៀវ និងបញ្ហាខ្មែរក្រហម។

សម្ដេចតេជោ បញ្ជាក់ថា ក្នុងពេលនោះសម្ដេចបានស្នើឱ្យលោក អែនតូនីញ៉ូ ដាក់បញ្ចូលបញ្ហាបោសសម្អាតមីនក្នុងផែនការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ ដោយសារសម្ដេចបានមើលឃើញថាបញ្ហាមីននៅតែមានបញ្ហាប្រឈមនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។

ជាការឆ្លើយតបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិថាលោកនឹងទទួលយកនឹងយករឿងនេះទៅជជែកជាមួយប្រទេសនានាដើម្បីដាក់បញ្ជូលផងដែរ។

សម្ដេចតេជោបញ្ជាក់ថាក្នុងពេលប្រជុំនោះពុំមានការនិយាយពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទេ។

គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ឬគោលដៅសកល គឺជាបណ្តុំនៃគោលដៅសកលដែលជាប់ទាក់ទងគ្នាចំនួន១៧ ដែលត្រូវបានរចនាឡើងដើម្បីជា "ប្លង់មេចែករំលែកសម្រាប់សន្តិភាព និងវិបុលភាពសម្រាប់មនុស្ស និងភពផែនដីឥឡូវនេះ និងទៅអនាគត"។ SDGs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ហើយគ្រោងនឹងសម្រេចបាននៅឆ្នាំ២០៣០។

កម្ពុជាក៏បានដាក់អនុវត្តន៍តាមផែនការនោះដែរ តែបានបន្ថែមការបោសសម្អាតមីនមួយទៀតដែលធ្វើឱ្យ SDGs សម្រាប់កម្ពុជាមាន១៨៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក