ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់កីឡាករកីឡាការិនីដែលមានពិការភាពទាំងអស់ខិតខំបញ្ចេញសមត្ថភាពក្នុងការប្រកូតកីឡាជនមានពិការភាពលើកទី១នៅកម្ពុជា ដើម្បីបង្ហាញថាជនមានពិការភាពក៏មានសមត្ថភាពដូវកីឡាករធម្មតាដែរ។
ថ្លែងក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន មានជំនឿថាជនមានពិការភាពពិតជាអាចធ្វើការបានដូចកីឡាករទូទៅ។
នេះជាលើកទី១ហើយដែលកម្ពុជាបានរៀបចំការប្រកួតកីឡាជនមានពិការភាព។ កីឡា៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះ ហើយក៏មានកីឡា៧ប្រភេទសម្រាប់ការការប្រកួតកីឡាជនពិការត្រូវបានក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់បញ្ជូលសម្រាប់ការប្រកួតនាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕