ភ្នំពេញ៖ មនុស្សប្រមាណ ៥ម៉ឺននាក់ បានចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ឆ្នាំ២០២២។
មានផ្ទាំងទស្សនីយភាពជាច្រើននិងត្រូវបានរៀបចំក្នុងពិធីបើកព្រឹត្តិការណ៍ក៏ឡាជាតិដ៏ធំនេះ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
កម្មវិធីនឹងចាប់ផ្ដើមបើកផ្លូវការនាម៉ោង៦ ល្ងាច ថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ឆ្នាំ២០២២នេះ គឺជាការត្រៀមខ្លួន និងវាស់សមត្ថភាពរបស់កីឡាករកម្ពុជាដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាអូឡាំពិកហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ។
កីឡា ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះ ហើយក៏មានកីឡា ៧ប្រភេទសម្រាប់ការការប្រកួតកីឡាជនពិការត្រូវបានក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់បញ្ជូលសម្រាប់ការប្រកួតនាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕