លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

Will Smith ចាយអស់ ១០ម៉ឺនដុល្លារសម្រាប់ការដុតកាំជ្រួចនៅថ្ងៃបុណ្យឯករាជ្យជាតិ

អាមេរិក៖ តារាសម្តែងអាមេរិក Will Smith បានអបអរសាទរទិវាឯករាជ្យជាតិអាមេរិក ៤ កក្កដា ដោយបានដុតកាំជ្រួចយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដែលប្រជាជនក្នុងរដ្ឋនេះបានសម្តែងអារម្មណ៍រំភើបជាខ្លាំងដោយបានឃើញការអបអរដោយការដុតកាំជ្រួចកើតមានសាជាថ្មីក្នុងរដ្ឋនេះ ខណៈ Will Smith ត្រូវចំណាយទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក។

តារាសម្តែង Will Smith បានដុតកាំជ្រួចយ៉ាងរីករាយសម្រាប់ការអបអរសាទរទិវាឯករាជ្យជាតិ នៅលើដងទន្លេ Mississippi ក្រោយដឹងថាអាជ្ញាធររដ្ឋ New Orlean ពុំមានគម្រោងណាមួយក្នុងការអបអរសាទរនោះឡើយ ពោលគឺឆ្នាំ ២០២១កន្លងទៅ រដ្ឋ New Orlean ក៏មិនមានការបង្ហាញនូវការអបអរសាទរជាការអុចកាំជ្រួចដែរ ដោយសារតែការជួបប្រទះនូវវិបត្តិកូវីដ-១៩។

គួរឱ្យដឹងថា លោក Will Smith កំពុងស្ថិតនៅក្នុងរដ្ឋ New Orlean ដើម្បីថតខ្សែភាពយន្តថ្មីរបស់លោកដែលមានចំណងជើងថា Emancipation ដែលរៀបរាប់ទាសករម្នាក់ឈ្មោះ Peter ដែលបានរតើគេចចេញពីចម្ការមួយកន្លែងក្នុងទីក្រុង Louisiana ហើយរូបភាពដែលលោកត្រូវបានគេវ័ធលើខ្នងបន្សល់ជាស្លាកស្នាម មានការល្បីល្បាញពេញពិភពលោកពាក់ព័ន្ធនឹងទារុណកម្មក្នុងរបបទាសភាព និងបានចូលរួមក្នុងការប្រយុទ្ធតស៊ូដើម្បីសហភាពក្នុងសង្គ្រាមស៊ីវិលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក