លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រថយន្តពាក់ស្លាកលេខនគរបាលបុកអ្នកជិះម៉ូតូ ៣នាក់បណ្តាលឱ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ

កណ្តាល៖ កាលពីយប់ម៉ោងជាង១០ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Land Cruiser ពាក់ស្លាកលេខនគរបាល 2-6117 និងម៉ូតូ Hongda Dream មួយគ្រឿងបណ្តាលឱ្យមនុស្សចំនួន ៣នាក់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ២ កែងផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ម្ចាស់រថយន្តពាក់ស្លាកលេខនគរបាលនោះបានបើកទ្វាររថយន្តរត់គេចបាត់ស្រមោល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ។

តាមប្រភពដដែល នៅមុនពេលកើតហេតុ រថយន្តម៉ាក Land Cruiser បានបើកពីទិសខាងលិចទៅកើត រួចបត់ឆ្វេងមិនប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូម៉ាក Hongda Dream បើកក្នុងល្បឿនលឿនដែលបើកបញ្ចៀសទិសគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរសរុបចំនួន ៣នាក់រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗជនរងគ្រោះទាំង ៣នាក់នោះត្រូវបានខាងគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូដែលរងការខូចខាតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអាជ្ញាធរបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក