ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកជំងឺកូវីដ-១៩នៅឥណ្ឌូណេស៊ីស្លាប់ជាបន្តបន្ទាប់ ដោយសារវិបត្តកង្វះអុកស៊ីសែន

ឥណ្ឌូណេស៊ី៖ នៅថ្ងៃចន្ទ ទី០៥ ខែកក្កដានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានធ្វើការដាក់បញ្ជាទៅកាន់រោងចក្រ និងសហគ្រាសផលិតអុកស៊ីសែនទាំងអស់នៅក្នុងប្រទេស ត្រូវធ្វើការផ្តល់អាទិភាពជាមុនទៅកាន់វិស័យសុខាភិបាល និងវេជ្ជសាស្ត្រ ខណៈការកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសបានបណ្តាល​ឱ្យមន្ទីរពេទ្យនៃទីក្រុងមួយចំនួនក្នុងប្រទេស បានឈានដល់វិបត្តិកង្វះអុកស៊ីសែន។

មន្ទីរពេទ្យក្នុងប្រទេសឥណ្ឌូណេស៊ីទាំងឡាយបានរាយការណ៍ថា មន្ទីរពេទ្យបានឈានដល់ដំណាក់កាលដ៏ពិបាកមួយ ក្នុងការកំណត់កម្រិតសមត្ថភាពទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈរបាយការណ៍មួយផ្សេងទៀតបានឱ្យដឹងថា មានមនុស្សចំនួនយ៉ាងហោចណាស់ ៦៣នាក់បានស្លាប់ដោយសារខ្វះអុកស៊ីសែនផ្គត់ផ្គង់ ស្របពេលបច្ចុប្បន្ននេះអត្រាអ្នកឆ្លងថ្មីច្រើនលើសពី ២៥,០០០នាក់ជារៀងរាល់ថ្ងៃ។

ការរីករាលដាលលឿន និងធ្ងន់ធ្ងរខ្លាំងនាពេលនេះ ត្រូវបានគេដាក់បន្ទុកទៅលើការបើកឱ្យមានអ្នកទេសចរណ៍មកក្នុងប្រទេសលឿនពេក បូករួមនឹងការសាយភាយខ្លាំងនូវវីរុសកូវីដ-១៩ប្រភេទថ្មី ឌែលតា (Delta) ពាសពេញផ្ទៃប្រទេស។ ឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានការរាតត្បាតកូវីដ-១៩ក្នុងកម្រិតសាហាវខ្លាំងជាងគេក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺមានអ្នកឆ្លងវីរុសនេះជាង ២,៣លាននាក់ និងមានអ្នកស្លាប់សរុបប្រមាណជាង ៦ម៉ឺននាក់។

យ៉ាងណាក្តី អ្នកជំនាញ និងតាមដានស្ថានការណ៍កូវីដក្នុងប្រទេសឥណ្ឌូណេស៊ីបានបន្ថែមថា ចំនួនតួលេខអ្នកឆ្លងពិតប្រាកដខ្ពស់ជាងនេះឆ្ងាយណាស់ ពោលគឺដោយសារកង្វះការតាមដាន រាយការណ៍ និងធ្វើតេស្តលើប្រជាពលរដ្ឋផ្សេងៗក្រៅពីនៅក្នុងរដ្ឋធានី ចាកាតា។ រដ្ឋាភិបាលឥណ្ឌូណេស៊ីកន្លងមកក៏បានអនុវត្តវិធានការបិទខ្ទប់ប្រទេសផងដែរ នៅលើដែនដីនៃកោះស៊ូម៉ាត្រា បូករួមទាំងកោះទេសចរណ៍ "បាលី" ដែលមានប្រជាប្រិយបំផុតនោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក