ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកបើកបរសាឡង់បូមខ្សាច់បុកស្ពានបាឡេឫស្សីកែវចំនួន ៣នាក់ត្រូវអាជ្ញាធរឃាត់ខ្លួន

ភ្នំពេញ៖ ករណីសាឡង់បូមខ្សាច់បុកប៉ះស្ពានបាឡេបណ្តាលឱ្យបាក់សសរស្ពាន កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពុំបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកបើកបរសាឡង់នោះឡើយ ពោលកងកម្លាំងជើងទឹកបានមកជួយសង្គ្រោះបានទាន់ពេលវេលា។

ប្រជាការពារខណ្ឌឫស្សីកែវ លោក វិន រតនៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News ថាក្រោយក្រឡាប់សាឡង់ប៉ះស្ពានបាឡេកាលពីល្ងាចមិញ អ្នកបើកបរសាឡង់ចំនួន៣នាក់ត្រូវបានកងកម្លាំងជើងទឹកដែលប្រចាំការនៅជិត ICOC បានជួយសង្រ្គោះបានទាន់ពេលវេលា។

បើតាមលោកប្រជាការពារខណ្ឌឫស្សីកែវដែលកំពុងយាមការពារស្ពាន ក្រោយសង្គ្រោះបានភ្លាមៗអាជ្ញាធរបានបញ្ជូនអ្នកបើកបរសាឡង់ចំនួន៣នាក់ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

លោកអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន បានប្រាប់យ៉ាងខ្លីដល់អ្នកសារព័ត៌មាន EAC ឱ្យដឹងថា បច្ចុប្បន្ននេះអ្នកបើកបរសាឡង់ទាំង៣នាក់នោះត្រូវបានខាងនគរបាលជើងទឹកបញ្ជូនបន្តមកដោះស្រាយតាមនីតិវិធី។

ប្រជាការពារខណ្ឌឫស្សីកែវបានបញ្ជាក់ថា កាលពីល្ងាចម៉ោងជិត៥ ថ្ងៃទី២០ ខែវិច្ឆិកា មានសាឡង់បូមខ្សាច់មួយបានធ្វើដំណើរមកពីខាងមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបាឡេ សាឡង់នោះបានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារខ្យល់ខ្លាំង ហើយគាប់ជួនម៉ាស៊ីនខូចទៀតទើបបណ្តាលឱ្យសាឡង់រេប៉ះស្ពានបាឡេបណ្តាលឱ្យទ្រេតសសរស្ពានចំនួន ៣ដើម។

បើតាមប្រជាការពារ សាឡង់នោះមិនទាន់អាចយកចេញបានភ្លាមៗនោះទេ ជាក់ស្តែង នៅព្រឹកនេះ មន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌឫស្សីកែវ កំពុងតែប្រជុំរកពិធី និងបច្ចេកទេសក្នុងការទាញយកសាឡង់នោះចេញពីស្ពាន ទើបអាចឱ្យអ្នកជំនាញធ្វើការជួសជុលស្ពាននោះឡើងវិញ។

គូសបញ្ជាក់ថា ស្ពានដែកបាឡេត្រូវបានផ្អាកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ទាំងស្រុងជាបណ្តោះអាសន្នសិន ដោយរង់ចាំការទាញយកសាឡង់ចេញ និងជួសជុលស្ពានឡើងវិញទើបអាចបើកដំណើរការឡើងវិញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក