ភ្នំពេញ៖ នៅថ្ងៃទី២១ វិច្ឆិកា ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ និងអ្នកជំងឺជាសះស្បើយ ០៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២១ វិច្ឆិកា ២០២២ ។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,០៣២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៩៤៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,២១៣ករណី(ជាប្រភេទអូមីក្រុង) ៕